រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក នឹងនាំជូននូវបទពិសោធន៍ឆ្លងឆ្នាំថ្មី លំដាប់ថ្នាក់ខ្ពស់ ជាពិសេសសម្រាប់អ្នកគាំទ្រ ដ៏ស្មោះត្រង់របស់ខ្លួន ទូទាំងរាជធានីភ្នំពេញ។

បន្ទាប់ពីកម្មវិធីឆ្លងឆ្នាំ កាលពីឆ្នាំទៅ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានមនុស្សចូលរួមច្រើនពេញកន្លែង ស្រាបៀរ Heineken ក៏បានសម្រេចពង្រីកបន្ថែម ទីតាំងដោយដាក់បញ្ចូលទីតាំងពិសេស ដ៏ទំនើបចំនួនពីរកន្លែង នៅឆ្នាំនេះ ដោយសារតែតម្រូវការ កាន់តែកើនឡើងពីអ្នកចូលរួម។

ស្រាបៀរ Heineken កំពុងលើកទឹកចិត្តអ្នកគាំទ្រ របស់ខ្លួនចូលរួមកម្មវិធី ឆ្លងឆ្នាំថ្មីនៅទីខ្ពស់ នៅចំកណ្តាលក្រុង ដូច្នេះពួកគេអាចរាំរែកកម្សាន្ត សប្បាយជាមួយតារាល្បីៗ ដោយជ្រើសរើសទីតាំងកម្សាន្ត ពេលរាត្រីដ៏ល្អបំផុត (និងខ្ពស់បំផុត) ចំនួនពីរកន្លែងគឺ ក្លិប Eclipse Skybar នៅជាន់ទី 22 នៃអគារ Phnom Penh Tower និង Le Moon Sky Terrace ដែលមានទេសភាពស្រស់ស្អាត ដ៏អស្ចារ្យបំផុតនៃពិធីអបអរ ឆ្លងឆ្នាំថ្មីនៅមាត់ទន្លេ។

កម្មវិធីឆ្លងឆ្នាំថ្មី ទាំងពីររបស់ស្រាបៀរ Heineken នឹងប្រព្រឹត្តធ្វើឡើងទៅស្របពេល ជាមួយគ្នានៅតាមទីតាំង នីមួយៗខាងលើ ដែលមានការចូលរួម សម្តែងពីសំណាក់ឌីជេ និងតារាល្បីៗ ប្រចាំព្រះរាជាណាចក្រ កម្ពុជាដូចជាឌីជេ Avida, ឌីជេ Cathrin, Chat Kanhchna និង Khmeng Khmer។

សូមចូលរួមអបអរឆ្នាំថ្មី ជាមួយស្រាបៀរ Heineken ឲ្យច្រើនកុះករ និងរាំរែកកម្សាន្តសប្បាយ នៅក្នុងកម្មវិធីរាត្រីដ៏អស្ចារ្យទាំងនេះ ដែលបង្កើតឡើងជាពិសេស សម្រាប់អ្នកចូលរួមនិយមភាពទាន់សម័យ និងលំដាប់ថ្នាក់ខ្ពស់ ដែលស្វែងយល់ពីគុណតម្លៃ នៃបទពិសោធន៍ដ៏ល្អឯក។

ជាមួយនឹងភាពល្បីល្បាញ ដោយសាររសជាតិ និងមានលក់លើទីផ្សារក្នុង បណ្តាប្រទេសជាង ១៩២ ប្រទេសស្រាបៀរបានប្តេជ្ញាចិត្ត ក្នុងការបង្កើតទស្សនីយភាព ពេលរាត្រីលំដាប់ថ្នាក់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក្រុងសំខាន់ៗដទៃទៀត តាមរយៈការរួមបញ្ចូលគ្នា នូវកម្មវិធីលំដាប់ថ្នាក់ខ្ពស់ ប្រកបដោយគំនិតច្នៃប្រឌិតថ្មី និងបទពិសោធន៍ពិសេសដ៏ល្អឯក។

ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា សូមចូលឆែកមើលទំព័រ ហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/  
 
#Heineken #Cambodia #OpenYourWorld
 
សូមរីករាយពិសាស្រាបៀរ Heineken ដោយការទទួលខុសត្រូវ