សិល្បៈអន្តរជាតិ៖ តារាសម្ដែងកំពុងត្រូវប៉ានទីផ្សារសិល្បៈខ្ពស់នាង Mai Davika កាន់តែលេចធ្លោ និង ទទួលបានការគាំទ្រយ៉ាងច្រើនឡើងទាំងក្នុងប្រទេស និង ក្រៅប្រទេស តាមរយៈភាពប៉ិនប្រសប់ ទេពកោសល្យខាងវិស័យសិល្បៈ អ្វីដែលពិសេសគឺរូបសម្រស់ដ៏ស្រស់សោភារបស់នាងផ្ទាល់តែម្ដង ។

ជាក់ស្ដែង ភាពយន្តជាច្រើនដែលសម្ដែងដោយតារាស្រី Mai Davika សុទ្ធសឹងជារឿងល្បី ទទួលបានការគាំទ្រច្រើនពីសំណាក់ស្រទាប់មហាជន ដែលក្នុងនោះបានជម្រុញឱ្យទីផ្សារសិល្បៈរបស់នាងកាន់តែខ្លាំងថែមមួយកម្រិតទៀត ។

ជាទូទៅ មហាជនទាំងចាស់ទាំងក្មេង តែងលាន់មាត់កោតសរសើរទៅលើរូបសម្រស់តារាសម្ដែងកូនកាត់នាង Mai Davika ពិតជាស្រស់ស្អាតយ៉ាងខ្លាំង ប៉ុន្ដែថ្មីៗនេះ តារាស្រីខាងលើស្រាប់តែបញ្ចេញរូបថតដ៏កម្របានឃើញមួយសន្លឹកនៅក្នុងគណនីអ៊ីនស្រ្ដាក្រាមរបស់ខ្លួន ។

រូបថតកាត់សក់ខ្លី តុបតែងខ្លួនជាមនុស្សប្រុសរបស់តារាស្រីជួរមុខថៃ Davika មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រប្លែកអារម្មណ៍ប៉ុណ្ណោះទេ ក្នុងនោះមានអ្នកខ្លះបែរជាលើកឡើងថា នាងនៅតែស្រស់ស្អាត និង គួរឱ្យស្រឡាញ់ដដែលទៅវិញ ៕