សិល្បៈបរទេស៖ ពិធីរៀបអាពាហ៍ពិពាហ៍របស់តារាស្រីថៃដ៏ល្បីល្បាញលំដាប់ជួរមុខនាង Margie rasri និង ស្វាមីលោក Pok បានព្រឹត្តឡើងក្រោមបរិយាកាសយ៉ាងអធិកអធមបំផុត ដោយមានការចូលរួមពីភ្ញៀវកិត្តិយសដែលសុទ្ធសឹងជាតារាល្បីៗគ្រប់ជំនាន់ ។

យ៉ាងណាមិញ បើចាប់អារម្មណ៍ទៅលើសម្រស់កូនក្រមុំវិញ នាង Margie ពិតជាស្រស់ខ្លាំងគួរឱ្យទាក់ទាញបំផុតនៅក្នុងថ្ងៃពិសេសរបស់ខ្លួន ។ ក្នុងនោះក៏មានការលើកឡើងបន្តបន្ទាប់ថា តារាស្រីដួងនេះ និង ស្វាមី ពិតជាស្រស់ស្អាត ស្រស់សង្ហាស័ក្តិសមនឹងគ្នាខ្លាំងណាស់ ។

ទន្ទឹមនឹងនោះ បើក្រឡេកទៅកត់សម្គាល់លើភ្ញៀវកិត្តិយសដែលសុទ្ធតែជាសិល្បការិនីល្បីៗប្រចាំប្រទេសថៃវិញ បាននាំគ្នារំលេចសម្រស់ប្រជែងគ្នាជាមួយសម្លៀកបំពាក់ខុសៗគ្នា ដែលមើលទៅស្រស់ស្អាតគួរឱ្យចង់គយគន់បង្កើនឱ្យកម្មវិធីទាំងមូលកាន់តែមានន័យ ៕ Cake KBN