ចែករំលែក

វីដេអូមួយ ត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គម ធ្វើឲ្យមានអ្នកទស្សនារាប់លាននាក់ ជាមួយនិងចម្ងល់ ដែលគ្មានអ្នកបកស្រាយ ព្រោះនេះជាអបិយជំនឿស្រស់ៗ កើតឡើងនៅនឹងមុខអ្នកបើកបរ ហើយថតជាប់ដោយ កាម៉េរ៉ាឡានទៀតផង ។

ក្នុងវីដេអូនេះ គេឃើញឡានកុងទីន័រមួយគ្រឿង បានព្យាយាមគេចពីបុរសម្នាក់ ទាំងព្រលឹងចុងសក់ ព្រោះតែបុរសម្នាក់នោះ បានលេចចេញពីមុខឡាន ស្រស់ៗតែម្តង នៅសល់តែបន្តិច ត្រូវឡានបុកស្លាប់ ។ ខណៈពេលកំពុងកើតហេតុ ស្រាប់តែគេឃើញបុរសអាថ៌កំបាំងនោះ ដើរធ្វើមិនដឹង ទៅឈរនៅចិញ្ចើមផ្លូវ ។

ទោះជាយ៉ាងណា នៅមិនទាន់មានការបកស្រាយ ឲ្យបានច្បាស់នៅឡើយនោះទេថា នេះជាការកាត់ត ឬជាការពិត ពីព្រោះមានអ្នកខ្លះ បាននិយាយថា នេះគឺជារឿងអច្ឆរិយៈ ហើយបុរសនោះ គឺជាវិញ្ញាណខ្មោចពិតៗ ។ ចំណែកមតិខ្លះ បាននិយាយថា នេះគឺជាការសំដែង ឬជាការថតកុន តែប៉ុណ្ណោះ ៕