រាជធានីភ្នំពេញ,​ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​៖ ប្រមាណ៣សប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុនHMD Global នៅកម្ពុជាបាន​ចេញ ស្មាតហ្វូនចំនួន ២​ម៉ូដែលថែមទៀត គឺ Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ជាមួយតម្លៃសមរម្យ និងមានសមត្ថភាពថ្មកាន់បានយូរ​រហូតដល់ទៅ២ថ្ងៃ។ ​
នៅពេលនេះ​​ យើងនាំគ្នាទៅជួបអតិថិជនពីរនាក់ដែលបានទិញ​ និងប្រើប្រាស់ទូរស័ព្ទ Nokia 8​បន្តិចទៅមើលតើពួកគាត់មានចំណាប់អារម្មណ៍យ៉ាងណាដែរ?

កញ្ញា វឌ្ឍនា​ អាយុ២៤ឆ្នាំជាបុគ្គលិកនៃសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ បានទិញទូរស័ព្ទ Nokia 8 កាលពីបុណ្យអុំទូក អកអំបុក សំពះព្រះខែកន្លងទៅនេះ​ បាននិយាយដោយរីករាយថា៖ “ដំបូងខ្ញុំមិនគិតថាប្តូរពីរទូរស័ព្ទផ្សេងមកប្រើ Nokia​ ​​​​​8 ទេ តែដោយឃើញបងស្រីខ្ញុំគាត់ប្រើ​ មានរាងស្តើង ស្អាតព្រមទាំងដំណើរការលឿនយ៉ាងរលូន ជាពិសេសអាចថតបានកាមេរ៉ាមុខក្រោយក្នុងពេលតែមួយ ខ្ញុំក៏បានទិញតាមគាត់។”
កញ្ញាក៏បានបញ្ជាក់បន្ថែមថាតាំងពីកញ្ញាបានទិញទូរស័ព្ទ Nokia​ 8​ មក នាងបានផុសរូបថតក្នុងហ្វេសប៊ុកដែលនាងបានថតដោយកាមេរ៉ាទាំងពីរក្នុងពេលតែមួយដែលជាមុខងារពិសេសរបស់​ Nokia​ 8 (Bothie) ហើយមានមិត្តភក្ត័ជាច្រើន បានចាប់អារម្មណ៍ដោយរូបភាពស្អាត និងថតបានរូបភាពទាំងយើងជាអ្នកថត និងទេសភាព នៅខាងមុខដោយមិនបាច់ពិបាកកាត់ត ឬកែរូបភាពអ្វីឡើយ។

“ខ្ញុំជាប់ចិត្តជាងគេ គឺថតកាមេរ៉ាបានទាំងពីរក្នុងពេលតែមួយហ្នឹងឯង យើងអាចថតវីដេអូដែលអាចស្រូបសម្លេងបាន​មុំ៣៦០ដឺក្រេ ដែលទូរស័ព្ទដទៃទៀតមិនអាចធ្វើដូចទេ។”
ចំណែក សុជាតិ អាយុ៣១ឆ្នាំ ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូបបានបង្ហាញ បទពិសោធខុសប្លែកពីវឌ្ឍនាបន្តិចដោយគាត់បានឃើញព័ត៌មានអំពីទូរស័ព្ទ Nokia 8 តាមរយ:គេហទំព័រ​ (website) គាត់ក៏បានឆែកបន្ថែមលើព័ត៌មានលម្អិតពីទូរស័ព្ទគឺបានធ្វើឲ្យគាត់កាន់តែចាប់អារម្មណ៍ព្រោះឃើញលក្ខណ:ពិសេសៗជាច្រើនរបស់ទូរស័ព្ទម៉ូដែលថ្មីនេះដូចជា៖
ប្រើប្រាស់បច្ចេកវិទ្យាថ្មី ប្រព័ន្ឋប្រតិបត្តិការAndroid ចុងក្រោយ
មានកាមេរ៉ាពីរនៅខាងខ្នង និងអាចថតកាមេរ៉ាពីរទាំងមុខ និងក្រោយក្នុងពេលតែមួយ កាមេរ៉ាទំហំ១៣មេហ្គាភិចសែល​ ដែលធ្វើឲ្យរូបភាពច្បាស់ល្អ មិនចាញ់កាមេរ៉ាអាជីព
អ្នកប្រើប្រាស់អាចថតវីដេអូ ទាំងមុខ និងក្រោយក្នុងពេលតែមួយ និងអាចផ្សាយបន្តផ្ទាល់ លើFacebook និង YouTube (live) ។
អាចថតវីដេអូ ជាមួយសំឡេង ៣៦០ដឺក្រេ ដោយមានមីក្រូហ្វូនចំនួន៣បង្កប់ក្នុងទូរស័ព្ទ ដែលធ្វើអោយសំឡេងច្បាស់ល្អ ដូចធម្មជាតិ។

សុជាតិបានទិញទូរស័ព្ទNokia8ពណ៌ខៀវគ្រើម និងចំណាយប្រាក់ចំនួន៥២៥ដុល្លាសហរដ្ឋអាមេរិក។
សុជាតិបាននិយាយដោយរីករាយថា៖ “ជាធម្មតា ខ្ញុំតែងតែស្វែងរកទូរស័ព្ទដែលបំពាក់បច្ចេកវិទ្យាថ្មី ចុងក្រោយបំផុត ហើយបើគិតពីតម្លៃគឺសមរម្យជាងទូរស័ព្ទផ្សេងទៀតដែលមានតម្លៃខ្ពស់​ តែគុណសម្បត្តិប្រហាក់ប្រហែលគ្នា ជាពិសេស Nokia 8 មិនឡើងកម្តៅពេលដែលយើងប្រើអ៊ីនធឺណែតច្រើនម៉ោងមិនដូចទូរស័ព្ទដ៏ទៃទៀតឡើយ។”

សុជាតិយល់ថាទូរស័ព្ទNokia 8 នេះស័ក្តិសមបំផុតសម្រាប់ អ្នកដែលទាន់សម័យ និងចូលចិត្តសាកល្បងបច្ចេកវិទ្យាថ្មីៗ។
ទូរស័ព្ទNokia 8 ជា flagship smartphone ទីមួយរបស់ក្រុមហ៊ុនHMD ដែលមានអាយុកាលប្រមាណ១១​ខែនេះ ដោយក្រុមហ៊ុនខិតខំសម្រិតសម្រាំងទាំងបច្ចេកវិទ្យា និងរូបរាងដើម្បីពាំនាំនូវផលិតផលដែលល្អឥតខ្ចោះសម្រាប់អតិថិជនរបស់ខ្លួន។ Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រមៅ និងពណ៌ប្រាក់​ (steel)។ រាល់ការទិញNokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារតែប៉ុណ្ណោះ​ នឹងមានការថែមជូន ទូរស័ព្ទអិនចុចពិល (Nokia 105)​ ស្រោមថ្លា ស្គ្រីនការពារកញ្ចក់ លេខទូរស័ព្ទ Smart និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ ២៤ សប្តាហ៍។

ព័ត៌មានបន្ថែមពី Nokia 8: https://www.nokia.com/en_int/phones/nokia-8
ព័ត៌មានបន្ថែមពី​ Nokia 2: https://www.nokia.com/en_int/phones/nokia-2

អំពីក្រុមហ៊ុន HMD Global
HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ហើយ HMD Global Oy គឺជាទឹកដីកំណើតរបស់ ទូរស័ព្ទ Nokia។ ក្រុមហ៊ុន HMD មានអាជ្ញាប័ណ្ណផ្តាច់មុខលក់នូវទូរស័ព្ទNokia មានទាំងធម្មតា និងស្មាតហ្វូន តម្រូវដល់ទីផ្សារច្រើនប្រភេទ ជាមួយនឹងតម្លៃសមរម្យ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតនិងគុណភាព ក្រុមហ៊ុន HMD មានមោទនភាពទទួលបាននូវអាជ្ញាបណ្ណផ្តាច់មុខចំពោះការផលិតទូរស័ព្ទនិងថេប្លេតម៉ាក Nokia។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.hmdglobal.com

ម៉ាកសញ្ញា Nokia គឺជាពាណិជ្ជសញ្ញាស្ថិតក្រោមក្រុមហ៊ុន Nokia Corporation។ Ozo គឺជាពាណិជ្ជសញ្ញានៃបច្ចេកវិទ្យា Nokia Oy, Android, Google និង ម៉ាកសញ្ញាផ្សេងទៀត គឺជាពាណិជ្ជសញ្ញារបស់ Google Inc. Qualcomm Snapdragon និង Qualcomm Quick Charge គឺជាផលិតផលរបស់ ក្រុមហ៊ុន Qualcomm Technologies, Inc. ដោយឡែក ZEISS និង ឡូហ្គូ ZEISS គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ Carl Zeiss AG ស្ថិតនៅក្រោមអាជ្ញាបណ្ណរបស់ Carl Zeiss Vision GmbH។