រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken បាន​រៀបចំ​កម្មវិធី Meet & Greet Your Celebrity នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ដែលមានទីតាំងស្ថិតផ្លូវលេខ ៩៧ សង្កាត់​ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន នាល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧យប់តទៅ ជាមួយវត្តមានតារាចម្រៀង ដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺ​ លោក ឆាយ វីរៈយុទ្ធ។

នារាត្រីនោះ​​ លោកអ្នកអាចចូលរួម សំណេះសំណាល ដោយផ្ទាល់ជាមួយ លោក ឆាយ វីរៈយុទ្ធ ក៏ដូចជា ជាវស្រាបៀរ Heineken ១២កំប៉ុង នឹងទទួលបាន​សំបុត្រកុន VIP ពីរសន្លឹកសម្រាប់រោងភាពយន្ត Prime Cineplex។

សូមបញ្ជាក់ផងដែរថា ស្រាបៀរ Heineken គឺជាស្រាបៀរល្បីល្បាញទូទាំងពិភពលោក និងមានលក់នៅក្នុង 192 ប្រទេស។ ហាង ភូមិគ្រឹះអង្គរ ផ្តល់សេវាបម្រើម្ហូបអាហារច្រើនមុខ មានរសជាតិឆ្ងាញ់ពិសេស ជាមួយសេវាកម្មរហ័សទាន់ចិត្ត ការ​​ទទួលយ៉ាងរួសរាយរាក់ទាក់ពីបុគ្គលិកហាងគុណភាពខ្ពស់ និងតម្លៃសមរម្យហើយនិងមានទទួលរៀបចំកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗ។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖
https://www.facebook.com/heineken
Heineken – open your world