លោកអ្នកបានត្រៀមខ្លួនហើយឬនៅ? នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ លោកអ្នកនឹងបានជួប ជាមួយកំពូលតារាចម្រៀង៨ដួង ព្រមគ្នានិងកម្មវិធីពិសេសៗ ជាច្រើនក្នុងការប្រគំតន្រ្តី OPPO F5 Concert។

អ្នកតំណាងផលិតផល OPPO ទាំង៣រូបគឺអ្នកនាង ពេជ្រ សោភា លោក STEP កញ្ញា រ៉េត ស៊ូហ្សាណា ត្រៀមខ្លួនរួចជាស្រេច នឹងធ្វើឲ្យលោកអ្នកសប្បាយរីករាយ កន្រ្តាក់អារម្មណ៍ រួមជាមួយនឹងលោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ កញ្ញា សុគន្ធ នីសា លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង ការសម្តែងពិសេស របស់មនុស្សឡែស័រ និង ការដើរបង្ហាញម៉ូតពិសេស ពីតារាល្បីៗថែមទៀតផង។

កុំភ្លេចណា! ជួបជាមួយតារាល្បីៗ និង​ផលិតផល​ដ៏​ថ្មី​សន្លាងរបស់ OPPO​ គឺ OPPO F5 ដែលមាន​អេក្រង់​ទំហំ​ដល់​ទៅ 6 inch FHD+ (Full HD Plus) ប្រភេទ Full Screen និង បាន​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា Facial Unlock ដែលជា​បច្ចេកវិទ្យា​ដោះ​សោរ ​ដោយ​ការ​ស្កេ​ន​មុខ និង AI Beauty ដែល​ធ្វើឱ្យ​ការថតរូប​ កាន់តែ​ស្រស់ស្អាត ។

​រង់ចាំទស្សនាទាំងអស់គ្នា ដោយមានផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង LIVE លើទំព័រហ្វេសប៊ុកផ្លូវការ OPPO ផងដែរ។ ហើយលោកអ្នកនឹងមាន ឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO F5 ដ៏ថ្មីសន្លាងដោយគ្រាន់តែ Like និង Share វីដេអូ LIVE នេះ។