ប្រិយមិត្តភាគច្រើន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ យាយ សំ និង យាយ សយ តាមរយៈវីដេអូកំប្លែងខ្លីៗរបស់ឆ្នោតមហាសំណាង ក្នុងពេលកន្លងមកជាមិនខាន ហើយមកទល់នឹងពេលនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើនបានក្លាយជា Fans របស់គាត់ពេញទំហឹងតែម្ដង ។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុន រូបថតជាច្រើនសន្លឹករបស់យាយ សំ ដែលតុបតែងខ្លួនជានារីអូតេស្ត ពិតជាទទួលបានការចាប់អារម្មណ៍ពីបណ្ដាអ្នកលេងហ្វេសប៊ុកខ្លាំងមែនទែន និង បាននាំគ្នាចែករំលែករូបថតទាំងអស់នោះតៗគ្នាយ៉ាងផុសផុល រហូតមានអ្នកគាំទ្រជាច្រើនរង់ចាំទស្សនាវីដេអូរបស់គាត់យ៉ាងអន្ទះសាទៀតផង ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គ្រាន់តែវីដេអូរបស់យាយ សំ ក្នុងឈុតធ្វើជានារីអូតេស្ដចេញមកភ្លាម គេសង្កេតឃើញទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនកុះករ មិនចាញ់តារាល្បីៗដែលមានបទពិសោធច្រើនឆ្នាំក្នុងវិស័យសិល្បៈប៉ុន្មាននោះទេ ។ ដើម្បីកុំឱ្យខាតពេល តោះទស្សនាវីដេអូ យាយ សំ ក្នុងវគ្គនារីអូតេស្ដលើរទេះគោខាងក្រោម ៖