រដ្ឋធានីហារេរី(Harare)៖ លោក Robert Mugabe ប្រធានាធិបតី នៃសាធារណរដ្ឋហ្ស៊ីមបាបវេ​ (Zimba​bwe) កាលពីពេលថ្មីៗនេះ បានសង្កត់ធ្ងន់ថា លោកនៅតែមានអំណាច នៅក្នុងការឆ្លើយតបយ៉ាងខ្លាំងក្លា ទៅកាន់ប្រទេសជាតិ ដោយជំទាស់នឹងការអំពាវនាវរបស់គណបក្សកាន់អំណាចប្រទេសនេះ ដើម្បី​ទាម​ឱ្យលោកលាលែងចេញពីតំណែង។

នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ ZBC របស់រដ្ឋ លោកប្រធានាធិបតីវ័យចំណាស់ជាងគេនៅលើពិភពលោក (អាយុ៩៣ឆ្នាំ) បានសន្យាថា លោកនឹងធ្វើជាប្រធាន ស្តីពីសមាជគណបក្ស ZANU-PF នៅខែក្រោយនេះ បើទោះគណបក្សមួយនេះបានដកតំណែងលោកជាមេដឹកនាំរបស់ខ្លួន​ កាល​ពីមុនក៏ដោយ។

នៅអមដោយមេបញ្ជាការនោះ លោកមូហ្គាបេ បានទទួលស្គាល់ថា ការព្រួយបារម្ភរបស់អ្នកទាំងអស់គ្នា រួមទាំងពលរដ្ឋ នៃប្រទេសដ៏អស្ចារ្យរបស់យើង ប៉ុន្តែពួកគេមិនមានការគំរាមកំហែងដល់​បទ​ប្បញ្ញត្តិរបស់រដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនមែនជាការប្រឈមចំពោះសិទ្ធិអំណាចរបស់ខ្ញុំ ក្នុងនាម​ជា​ប្រមុខរដ្ឋាភិ​បាល និងក៏មិនមែនជាមេបញ្ជាការ នៃកងកម្លាំងការពារហ្ស៊ីមបាបវ៉េនោះដែរ។

សំដៅទៅលើសមាជ ZANU-PF នៅខែក្រោយនោះ ​លោកមូហ្គាបេបានកត់សម្គាល់ថា សមាជនេះនឹងត្រូវធ្វើឡើង ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយខ្ញុំនឹងធ្វើជាអធិបតីលើដំណើរការរបស់ខ្លួន ដែលមិនត្រូវមានសកម្មភាពណាមួយ ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្រសែភ្នែក នៃសាធារណជននោះឡើយ៕