ដំណោះស្រាយរបស់សហរដ្ឋអាមេរិក និងសហព័ន្ធន៍រុស្ស៊ី ដែលជាគូប្រជែងនោះ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ម្សិលមិល មានគម្រោងពង្រីកនូវសិទ្ធិអំណាចដល់អ្នកជំនាញស៊ើបអង្កេតលើការវាយប្រហារ ដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី តែត្រូវបានបរាជ័យ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានបង្ហាញពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។

លទ្ធផលនៃការបោះឆ្នោតទាំង២លើកនេះ បង្ហាញថា ស្ថាប័នជំនាញនឹងធ្វើឲ្យចេញជារូបរាង ចំពោះការស៊ើបអង្កេតរួមគ្នាមួយ ដែលគេហៅថា JIM នឹងបញ្ឈប់នូវប្រតិបត្តិការ នៅពេលអាណត្តិបច្ចុប្បន្នរបស់អ្នកស៊ើបអង្កេត ផុតកំណត់នៅត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងក្រុមអង្គការសិទិ្ធមនុស្ស បានហៅដំណោះស្រាយនេះថា ជាការខកចិត្តយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែង ដើម្បីទទួលខុសត្រូវ ចំពោះអ្នកដែលទទួលខុសត្រូវ លើការវាយប្រហារអាវុធគីមី នៅក្នុងប្រទេសស៊ីរី។

ក្នុងអំឡុងពេលការជជែកវែកញ៉ែករយៈពេល៣ម៉ោង ប្រទេសរុស្ស៊ីបានជំទាស់នឹងសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ជាលើកដំបូង ដែលត្រូវបានគាំទ្រ ដោយសមាជិកក្រុមប្រឹក្សាសន្តិសុខ១១ប្រទេស ក្នុងចំណោម១៥ប្រទេស។ ដោយឡែកប្រទេសបូលីវីបានចូលរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតជំទាស់ ឬហៅថា “ទេ” ប្រឆាំងនឹងកិច្ចដំណោះស្រាយនោះ ហើយប្រទេសចិន និងអេហ្ស៊ីប បានបោះឆ្នោតអនុប្បវាទ។

ឯកអគ្គរដ្ឋទូតរបស់សហព័័ន្ធន៍រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានដកចេញនូវដំណោះស្រាយរបស់ប្រទេសរុស្ស៊ី ចំពោះការទទូចរបស់ទីក្រុងមូស្គូ ដែលថា កិច្ចដំណោះស្រាយនេះ នឹងបោះឆ្នោតលើកទី២ មិនមែនលើកទី១ ដូចការទាមទារឲ្យស្ថិតនៅក្នុងច្បាប់របស់ក្រុមប្រឹក្សានោះទេ។ ប៉ុន្តែការប្រើប្រាស់តួនាទីក្រុមប្រឹក្សាដទៃទៀតនោះ ប្រទេសបូលីវីបានស្នើសុំជាថ្មី និងអំពាវ​នាវឲ្យមានការបោះឆ្នោតទៅលើដំណោះស្រាយនេះ។

កិច្ចប្រជុំនេះបានបរាជ័យ ដោយសារការបោះឆ្នោតទទួលបានសំឡេងអប្បបរមា “យល់ព្រម ” ត្រឹមតែ​៩សំឡេង ដែលចាំបាច់ត្រូវឲ្យមានចំនួនបន្ថែមពីលើនេះ ហើយប្រទេសរុស្ស៊ី ចិន បូលីវី និងកាហ្សាក់​ស្ថាន​ បានបោះឆ្នោតគាំទ្រ ខណៈពេលសមាជិកក្រុមប្រឹក្សាប្រាំពីរប្រទេសផ្សេងទៀត បានបោះឆ្នោតប្រឆាំងនឹងបួនប្រទេសផ្សេងទៀត។

ដោយឡែក ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃព្រហស្បតិ៍​ ម្សិលមិញ បានស្នើសុំឲ្យ JIM ពន្យារពេល៣០ថ្ងៃ ហើយក្រុមប្រឹក្សាសន្តិសុខ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានេះ នៅថ្ងៃសុក្រ នេះ។ ចំណុចសំខាន់នៃជម្លោះនោះ គឺការទាមទាររបស់រុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ប្រទេសស៊ីរី ឲ្យមានការផ្លាស់ប្តូរដ៏ធំធេង នៅក្នុងដំណើរការរបស់ JIM និងការទទូចរបស់អាមេរិក ចំពោះការរក្សាសិទ្ធិ និងឯករាជភាពបច្ចុប្បន្នរបស់ JIM ។

ក្រោយពេលបោះឆ្នោតរួច សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការបញ្ចប់ប្រតិបត្តិការរបស់ JIM ដោយទទូចថា ពួកគេចង់បន្តរឿងនេះ។

ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Nikki Haley បានថ្លែងថា “ចំពោះមិត្តភក្តិរុស្ស៊ីរបស់ខ្ញុំ ការវាយប្រហារអាវុធគីមី គឺស្ថិតនៅលើក្បាលរបស់អ្នក” ។ បើមិនមាន JIM អ្នកកំពុងនិយាយប្រាប់ពិភពលោកទាំងមូលថា អាវុធគីមី គឺមិនត្រឹមត្រូវទេ នោះគឺជាអ្វីដែលយើងគួរតែខ្មាសអៀនសម្រាប់ថ្ងៃនេះ៕