ក្រុមជម្រើសជាតិអ៊ីតាលី ដែលធ្លាប់ក្លាយជាម្ចាស់ជើងឯកកីឡាបាល់ទាត់ពិភពលោក ចំនួន៤លើក (ឈ្នះបួនឆ្នាំ១៩៣៤, ១៩៣៨, ១៩៨២​ និង២០០៦) និងជាអ្នកទទួលបានជោគ​ជ័យ​ដ៏បំផុត នៅក្នុងពិភពបាល់ទាត់ពិភពលោក និងតែងតែធ្វើឲ្យពិភពកីឡាបាត់ទាល់ មានការព្រួយបារម្ភខ្លាំងបំផុតនោះ គឺនៅពេលនេះពួកគេខកខាន​ មិនបានបង្ហាញខ្លួន នៅ​ក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅក្នុងប្រទសរុស្ស៊ីនោះឡើយ បន្ទាប់ពីក្រុមអាសុរី (Azzurri)មួយនេះ បានចាញ់ក្រុមជម្រើសជាតិស៊ុយអែត នៅក្នុងកីឡដ្ឋាន San Siro ក្នុងលទ្ធផល១-០ ក្នុងម៉ោងបន្ថែម។

អ្នកចាំទីដ៏ល្បីល្បាញរបស់ក្រុមជម្រើជាតិអ៊ីតាលី លោក Gianluigi Buffon បានប្រឹងប្រែងតស៊ូ ដើម្បីទប់ទល់យ៉ាងខ្លាំងបំផុត ប៉ុន្តែនៅតែទទួលបរាជ័យ បើទោះជាគាត់បានព្យាយាម​យ៉ាងណាក៏ដោយ។ នេះគឺជាការបរាជ័យរបស់អ៊ីតាលី ក្នុងការចូលរួមប្រកួត World Cup ជាលើកដំបូង ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ចាប់តាំងពីឆ្នាំ១៩៥៨មក។ នៅក្នុងការប្រកួត Playoff កាលពីរាត្រី​ ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា នេះ គឺលទ្ធផល 0-0 ជាមួយក្រុមក្រុមជម្រើសជាតិស៊ុយអែត នៅក្នុងពហុកីឡដ្ឋាន San Siro ប៉ុន្តែនៅម៉ោងបន្ថែមស៊ុយអែតក៏យកឈ្នះ ក្នុងលទ្ធផល ១-0។

អ្នកចាំទី Buffon បានប្រាប់សារព័ត៌មាន RAI ថា “ខ្ញុំសុំទោស ហើយមិនមែនគ្រាន់តែសម្រាប់ខ្ញុំទេ ប៉ុន្តែសម្រាប់អ្នកទាំងអស់គ្នា” ។ “យើងបានទទួលបរាជ័យចំពោះអ្វីមួយដែលអាចមានទំហំធំ នៅលើកម្រិតសង្គម ហើយនេះគឺជាការខកចិត្តរបស់ខ្ញុំ។ ខ្ញុំសោកស្តាយដែលការប្រកួតចុងក្រោយរបស់ខ្ញុំ មុនពេលចូលនិវត្តន៍ ខណៈយើងមិនមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការប្រកួត World Cup” ។

អ្នកចាំទីរូបនេះ បានបន្តថា នៅពេលនេះ ក្រុមជម្រើសជាតិអ៊ីតាលី មិនមានសំណាងបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅក្នុងប្រទេសរុស្ស៊ី។ ទោះជាយ៉ាង​ណាយើងដឹងហើយថា ការប្រកួតមានភាពស្វិតស្វាញ ហើយលោកបានបដិសេធ មិនបន្ទោស ឬការចោទប្រកាន់លើលោកគ្រូបង្វឹក Gian Piero Ventura នោះឡើយ។

Buffon បាននិយាយថា គាត់បានទទួលការស្តីបន្ទោសជាច្រើន ដូចអ្វីដែលយើងទាំងអស់គ្នាទទួលបាន។ ខ្ញុំចង់ជូនពរឱ្យក្មេងៗទាំងអស់មានសំណាងល្អបំផុត ហើយការបរាជ័យនេះ ខ្ញុំសង្ឃឹមថា យ៉ាងហោចណាស់ ក៏យើងអាចទទួលបានផលប្រយោជន៍ខ្លះៗពីរឿងនេះដែរ៕