បច្ចុប្បន្នគេឃើញមានក្រុមហ៊ុមបច្ចេកវិទ្យាយក្ស ធំៗ ២នៅកូរ៉េខាងត្បូង និងអាមេរិក គឺ Apple និង Sumsung តែងតែប្រកួតប្រជែងគ្នា នូវផលិតផលបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ។
ជាមួយគ្នានេះផងដែរ ស្របពេលរយៈពេល ១០ឆ្នាំ នៃកំណើត Iphone របស់ក្រុមហ៊ុន Apple ស្រាប់តែក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មមួយ ដែលមានលក្ខណៈឌឺដងក្រុមហ៊ុន Apple យ៉ាងខ្លាំង ។

នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មរបស់ Samsung នេះដែរ បានបង្ហាញឱ្យឃើញពីបញ្ហាមួយចំនួន របស់ Iphone តាំងពីជំនា់ចាស់ រហូតដល់ជំនាន់ចុងក្រោយ ដោយក្នុងនោះមាន ដូចជា អង្គចងចាំតូច មានភាពយឺតយ៉ាវក្នុងការកត់លេខទូរស័ព្ទ អាចចូលទឹក គ្មានរន្ធសម្រាប់ដោតកាសទូរស័ព្ទ និងត្រូវប្រើខ្សែដើម្បីសាកថ្មជាដើម ៕
សហការី KBN