ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia បានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ “Afterlife: Asylum” ដែលជាកម្មវិធីរាំរែកដ៏ធំបំផុត ដែលពុំធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទាក់ទាញទស្សនិកជនយ៉ាងច្រើន ដោយបានលក់សំបុត្រអស់ជាង 2,500 សំបុត្រ មុនពេលយប់នៃការបើកកម្មវិធីនេះ ហើយក៏មានមនុស្សជាច្រើនទៀត បានស្វែងរកទិញសំបុត្រនៅពេលនាត្រី។

កម្មវិធីរំារែកគួរឲ្យទាក់ទាញ ដ៏អស្ចារ្យនេះដែលមាន ឈ្មោះថា “Afterlife: Asylum” បានប្រព្រឹត្តធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីពេលថ្មីៗ នៅម៉ោង 4 ល្ងាចរហូតដល់ម៉ោង 11យប់។ កម្មវិធីនេះជាការផ្តល់ជូន នូវបទពិសោធន៍រាំរែកដ៏វិសេសវិសាល ជាមួយនឹងតន្ត្រីអេឡិកត្រូនិក សុទ្ធសាធប្រកបដោយគុណភាពខ្ពស់ ហើយនិងផលិតកម្ម លំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Three6 ព្រមទាំងការរួមសម្តែងពិសេសដ៏អស្ចារ្យ។

ក្រុម EDM Cambodia បានរៀបចំតារាល្បីប្រចាំកម្មវិធីនេះ គឺជាឌីជេមកពីប្រទេសហូឡង់ ដែលមានឈ្មោះថា Debris ។ នៅក្នុងស្នាដៃតន្រ្តីរបស់គាត់ Debris បានច្របាច់បញ្ចូលគ្នារវាងប្រភេទតន្រ្តី EDM ទឹកសំឡេង និងសំនៀងដើមមកពីចក្រភពអង់គ្លេស ដែលជារូបមន្តជោគជ័យជាច្រើនលើកជាច្រើនសារ។

មានបទចម្រៀងឌីជេ Mag ដែលជាឌីជេឆ្នើម Top 3 នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំក្រុម EDM ជាមួយក្រុម “Lucky Strike” លោក Debris បានធ្វើដំណើរជាច្រើនជុំវិញទ្វីបអាស៊ី ហើយនេះជាលើកទីមួយ ហើយសម្រាប់រូបគាត់ នៅក្នុងរាជធានីភ្នំពេញ ដែលបានពាំនាំយកតន្រ្តីល្បីៗ របស់គាត់ផ្ទាល់ពីទីក្រុង Amsterdam ទៅក្នុងកម្មវិធី Afterlife:Asylum ។

នៅក្នុងការសម្តែងរួមគ្នាលើឆាក និងមានឌីជេប្រចាំតំបន់មានឈ្មោះថា Botcash មកពីប្រទេសថៃ ព្រមទាំងឌីជេល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាឌីជេឆ្នើមឈ្មោះថា Maily ។
ចំពោះការសម្តែងអស្ចារ្យវិញ ក៏មានការរៀបចំក្រុមរាំជាច្រើនរួមទាំងការសម្តែងរាំពិសេសដោយក្រុម Universo Robot Team of Pyrotechnics ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។

មានទស្សនិកជនម្នាក់បានថ្លែងប្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា៖ “កម្មវិធី Afterlife:Asylum” គឺជាបទពិសោធន៍ថ្មីសន្លាងរបស់ក្រុម EDM សម្រាប់ផ្តល់ជូនប្រជាជន
កម្ពុជាសម័យទំនើបកម្សាន្តរីករាយជាមួយនឹងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ”។

ដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា និងឆែកមើលរូបថតពីកម្មវិធីនេះ សូមចូលមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/
#Heineken #OpenYourWorld #Cambodia