បរទេស៖ បច្ចុប្បន្នស្រោមអនាម័យ ត្រូវបានគេចាត់ទុកជាវត្ថុប្រើប្រាស់ដ៏ចាំបាច់បំផុតមួយ សម្រាប់ជីវភាពរស់នៅរបស់មនុស្សទូទាំងពិភពលោក ពោលគឺស្រោមអនាម័យ មិនត្រឹមតែអាចការពារនៃការឆ្លងជំងឺកាមរោគតែប៉ុណ្ណោះទេ តែវាក៏អាចចូលរួមនៅក្នុងផែនការគ្រួសារបានផងដែរ ។ ស្រោមអនាម័យ មានប្រវត្តិ និងអាយុការយូរលង់ណាស់មកហើយ ពោលគឺវាត្រូវបានគេរកឃើញនៅក្នុងអំឡុងឆ្នាំ ១៦៤០ ដោយកាលនោះ ស្រោមអនាម័យធ្វើឡើងអំពីស្បែក ពោះវៀន និងប្លោកនោមរបស់សត្វ ។

នៅពាក់កណ្ដាលសតវត្សទី ១៩ ស្រោមអនាម័យ ត្រូវបានបង្កើនការផលិតដោយងាកមករក ជ័រកៅស៊ូវិញម្ដង ហើយនៅដើមសតវត្សទី ២០ វាត្រូវបានគេយកចិត្តទុកដាក់ផលិតកាន់តែខ្លាំង ដោយបានប្រើប្រាស់បច្ចេកទេសផលិតយ៉ាងល្អបំផុត ។

សូមបញ្ជាក់ដែរថា គំនិតក្នុងការផលិតស្រោមអនាម័យស្របតាមស្តង់ដា ត្រូវបានរកឃើញមុនគេបង្អស់ដោយលោក Charles Goodyear នៅឆ្នាំ ១៨៣៩ និងបានទទួលសិទ្ធិប៉ាតង់ក្នុងឆ្នាំ ១៨៤៤ ។ ក្នុងនោះដែរ ស្រោមអនាម័យធ្វើពីជ័រកៅស៊ូ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៨៥៥ ហើយនៅចុងទសវត្សឆ្នាំ ១៨៥០ គេឃើញមានក្រុមហ៊ុនកៅស៊ូធំៗ ជាច្រើនបានផលិតស្រោមអនាម័យយ៉ាងព្រោងព្រាត ៕
សហការី KBN
អត្ថបទស្រាវជ្រាវ