ភ្នំពេញ៖ យុវជនម្នាក់បានឡើងឋានសួគ៌ជាមួយនាងក្រមុំម្នាក់ ក្នុងមួយប់ចំនួន២ដង ស្រាប់តែភ្លឺឡើង នាងប្ដឹងពីបទចាប់រំលោភ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីមន្ត្រី ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ បាន​ឲ្យ​ដឹងថា យុវជន​ជាប់ចោទពីបទគំរាមសម្លាប់ និងរំលោភនោះ ឈ្មោះ សារ៉ុន តា​រ៉ា អាយុ២៣ឆ្នាំ មុខរបរជួយ​លក់​គ្រឿង​ក្លែង​ នៅមុខ​រោងចក្រ ស្នាក់នៅ​ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​តា​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល។ រីឯនារី​រងគ្រោះ ​ឈ្មោះ ក គ អាយុ១៨ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា និងមាន​ស្រុកកំណើត​នៅ​ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង។

មន្ត្រីនគរបាលដដែល បានបន្តថា​ បើយោងតាមពាក្យបណ្ដឹងងរបស់នារីរងគ្រោះ បានចោទប្រកាន់យុវជនជាប់ចោទថា​ យុវជនខាងលើនេះបាន​ប្រើ​កូនកាំបិត​គំរាម​សម្លាប់ និង​ចាប់នាងរំលោភ​ ​រហូត​បា​នស​ម្រេច​ជា​បន្តបន្ទាប់ចំនួន២ដង នៅលើផ្លូវលំ ស្ថិតក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

​នារី​រងគ្រោះ​ បានបន្តថា នាង​ទើបតែ​មកជួយ​លក់​គ្រឿងក្លែម​នេះ​ បាន​រយៈពេលប្រហែលតែ១ខែ​ប៉ុណ្ណោះ លុះមកដល់យប់ថ្ងៃកើតហេតុ ស្រាប់តែ​ឈ្មោះ សារ៉ុន តា​រ៉ា ត្រូវជា​ក្មួយ​ថៅកែ​ បាន​​ចូលទៅ​កន្លែង​​ដេករបស់​នាង ហើយចាប់នាង ដោយ​គំរាម​កុំ​ឲ្យ​ស្រែក បើ​ស្រែកគេ​នឹង​សម្លាប់ចោល។ បន្ទាប់មកជននេះក៏បានចាប់រំលោភ​សេពសន្ថវៈ​ រហូត​បានសម្រេចតែ​ម្តងទៅ។ លុះមកដល់​វេលាម៉ោង​ប្រហែល១រំលងអធ្រាត្រ ថ្ងៃដដែលនេះ ​ជន​នេះក៏បាន​ចាប់បង្ខំ​នាង​រំលោភ ​រហូត​បានសម្រេច​ម្តងទៀត។

នារីរងគ្រោះ បាន​បញ្ជាក់ថា នៅ​យប់នោះ​ នាង​មិនអាច​ស្រែក​បានទេ ព្រោះ​ផ្ទះ​នោះ​ត្រូវបាន​គេ​ចាក់សោ​បិទ​ជិត មានតែ​ដេក​យំ ​រង់ចាំ​ដល់ពេលភ្លឺតែ​ប៉ុណ្ណោះ។ លុះ​ព្រឹក​ឡើង ​នាង​ក៏​រត់ចេញ​ទៅប្រាប់​បងជីដូនមួយ ទើបគាត់​នាំនាងទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ និងទាមទារសំណងជំងឺចិត្តថ្លៃព្រហ្មចារិនី(បើបុរសគេបើ “ព្រហ្មចារី”)​របស់​នាង។

មន្ត្រនគរបាលដដែល បានបន្តថា នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​សង្ស័យ​បានប្រាប់ថា រូបគេ​មិនបាន​ចាប់រំលោភ​នារីរងគ្រោះនោះទេ ហើយ​ពួកគេ​បាន​ស្រលាញ់ និង​ព្រមព្រៀង​ដេក​ជាមួយគ្នា ​ដោយ​គ្មាន​ការបង្ខិតបង្ខំនោះ​ឡើយ។ ទោះជា​យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​សុំឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​ទាមទារ​សំណង​ជំងឺចិត្តចំនួន១ម៉ឺន​ដុល្លារពីជនសង្ស័យ ៕