ខេត្តរតនគិរី៖ ស្ដ្រីកម្សត់ទុរគតម្នាក់ ដោយសារក្រីក្រខ្លាំងពេកមិនមានលទ្ធភាពទៅមន្ទីរពេទ្យ បានស្លាប់យ៉ាងអណោចអធ័ម ដោយសារសម្រាលកូនមិនរួច កាលពីវេលាម៉ោង១ និង​៣០​នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅខ្ទមចាំស្រែរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។

មន្ត្រីនគរបាលស្រុកលំផាត់ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ បៀល កាទិន អាយុ២០ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយការស្លាប់របស់ស្ត្រីរងគ្រោះខាងលើនេះ ដោយសារតែទារកបានស្លាប់នៅក្នុងផ្របស់ទៃម្ដាយ ទើបធ្វើឲ្យពេទ្យឆ្មប ជួយសង្គ្រោះមិនទាន់។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពរបស់ស្ដ្រី រងគ្រោះទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕