ខេត្តកំពង់ចាម៖ បុរស២នាក់បានស្លាប់យ៉ាងអណោចអធ័មមួយរំពេច ដោយសាររថយន្តបើកបុកម៉ូតូ កាលពី​រសៀល​ ថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០១៧ ​នៅលើ​ផ្លូវជាតិ​លេខ៦ ត្រង់ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ៦៨-៦៩ ស្ថិតក្នុងភូមិរ​វៀង ​ឃុំ​ខ្នុរ​ដំបង ​ស្រុក​ជើងព្រៃ។

មន្ត្រីនគរបាលចរាចរស្រុកជើងព្រៃ បានឲ្យដឹងថា ​ម៉ូតូ​ម៉ាក​គុប​បើកបរ​ដោយ ​ឈ្មោះ ​ឆិ​ន វឿន​ ភេទ​ប្រុស ​អាយុ៤៣ឆ្នាំ មានលំនៅ​ក្នុងភូមិរ​វៀង ​ឃុំ​ខ្នុរ​ដំបង ​ស្រុក​ជើងព្រៃ ​ខេត្តកំពង់ចាម និងអ្នករួមដំណើរជាមួយ​ឈ្មោះ ​សាន់ ​ជាតិ ​ភេទ​ប្រុស ​អាយុ២៦ឆ្នាំ មានលំនៅ​ក្នុងភូមិ​កន្ទោង ​ឃុំ​ពាម ​ស្រុក​សាមគ្គី​មានជ័យ ​ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនដឺរ ពណ៌មាស (មិនចាំស្លាកលេខ និងអត្តសញ្ញាណរបស់អ្នកបើក) បើកបរយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុតទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយនឹងជនរងគ្រោះទាំង២នាក់ខាងលើ។ លុះពេលរថយន្តបើកមកដល់ចំណុចកើតហេតុ​ ក៏ជ្រុលចង្កូតទៅបុក​ម៉ូតូពេញទំហឹង បោកជនរងគ្រោះទៅលើថ្នល់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មទាំង២នាក់មួយរំពេច។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ​ អ្នកបើកបរបានបើកទ្វាររថយន្តលោតចុះ រត់គេច​ខ្លួនបាត់ស្រមោល។

ក្រោយពេលកើតេហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះទាំង២នាក់ទៅឲ្យក្រុមគ្រួសារ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក​យានយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕