ខេត្តបាត់ដំបង​៖​ ជនសង័្សយម្នាក់បានចូលទៅគាស់តូប លួចទូរស័ព្ទជិត៥០គ្រឿងពីយប់ ហើយគេចខ្លួនបាត់ ប់ុន្តែសំណាងមិនល្អចំពោះអំពើអាក្រក់របស់ខ្លួនដែលបានសាង ក៏អស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី៣១ ខែតុលា​ ឆ្នាំ​២០១៧​ នៅ​ភូមិ​ជ្រៃ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល។

​លោក​វរសេនីយ៍ទោ​ ផង់​ សុភាព​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បានឲ្យ​ដឹង​ថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ក្រាន​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ជ្រៃ​ថ្មី​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​។ រីឯជនរងគ្រោះជាម្ចាស​តូប​លក់​ទូរស័ព្ទ​មាន​ឈ្មោះ​ ជា​ សុខ​វាសនា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល ហើយនៅក្នុងករណី​ចោរគាស់លួចទូរស័ព្ទនេះ ជនរងគ្រោះបានបាត់បង់សម្ភារជាច្រើន រួមមាន ទូរស័ព្ទ​ដែលអតិថិជនយកមកបញ្ចាំ ​និង​ជុស​ជុល ​ចំនួន​៤០​គ្រឿង​ និងឡែប​ថប់​២​គ្រឿង​។

លោកអធិការនគរបាលស្រុកថ្មគោល បានបន្តថា បន្ទាប់ពីកើតមានករណីចោរគាស់តូបលួចយកទូរស័ព្ទ​​ កាលពីវេលា​ម៉ោង១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៧​ នៅ​ភូមិ​ភូមិ​​ហៃសាន​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល នោះមក ជនរងគ្រោះជាម្ចាស់តូបក៏បានទៅដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្រាវជ្រាវចាប់ខ្លួនជនល្មើស។ នៅពេលមានពាក្យបណ្ដឹង​ពី​ជនរងគ្រោះភ្លាម មន្រ្ដីនគរបាលជំនាញក៏បានចុះស្រាវជ្រាវ រហូតចាប់ខ្លួនជនសង័្សយបាន រួមជាមួយនឹងវត្ថុតាង ​មាន​ទូរស័ព្ទ​ចំនួន​៤៨​គ្រឿង​ និង​ឡែប​ថប់១​គ្រឿង​។​

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីសាកស និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចោទប្រកាន់តាមផ្លូវច្បាប់៕