ប្រទេសកម្ពុជា ថ្ងៃទី27 ខែតុលា ឆ្នាំ2017 – HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បាននាំមកជូននូវស្មាតហ្វូនស៊េរីថ្មី គឺNokia 8 ដែលជាទូរសព្ទ័មានមុខងារ និងសមត្ថភាពខ្ពស់ រួមផ្សំនឹងរូបរាងរចនាឡើង
យ៉ាងស្រស់ស្អាតពោរពេញដោយភាពច្នៃប្រឌិតសម្រាប់អ្នកចូលចិត្តលេងបណ្តាញសង្គម​។ Nokia 8 គឺជាស្មាតហ្វូន បំពាក់នូវមុខងារ 3យ៉ាង មុនគេបង្អស់លើពិភពលោក ក្នុងនោះរួមមានការសហការជាលើកដំបូងជាមួយ ក្រុមហ៊ុន ZEISS ក្នុងការផលិតកញ្ចក់កាមេរ៉ាអុបទិកដែលល្អដាច់គេ។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ រួមទាំងសំបកអាលុយមីញ៉ូមដ៏ទាន់សម័យទាំងអស់នេះ ធ្វើឲ្យ Nokia 8 ក្លាយជាទូរសព្ទ័នាំមុខគេ ក្នុងចំណោមស៊េរីទូរសព្ទ័ Nokia ទាំងអស់ដែលបានផលិតឡើង។

លើសពី Selfie គឺ #Bothie : Nokia 8 បាននាំមកនូវបច្ចេកវិទ្យាថតវីដេអូ Dual-Sight មុនគេបង្អស់ ដែលអាចឲ្យអ្នកប្រើប្រាស់ Live ផ្ទាល់រាល់សកម្មភាពជាក់ស្ដែងចូលក្នុងបណ្ដាញសង្គមនានា ដូចជា Facebook និងYouTube ផងដែរ។ បច្ចេកវិទ្យា Dual-Sight អាចឲ្យអ្នកប្រើប្រាស់ផ្ដិតយករូបភាព ឬ វីដេអូ បានពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងពេលតែមួយ ដោយសកម្មភាពទាំងពីរនោះនឹងចេញជាផ្ទាំងរូបភាពពីរផ្គុំចូលគ្នានៅលើកញ្ចក់អេក្រង់ដ៏ល្អប្រណីត។ ជាមួយនិងការចុចប៊ូតុងតែម្តង ទូរសព្ទ័ Nokia 8​ ដែលជាទូរសព្ទ័ដំបូងគេក្នុងលោកដែលមានសមត្ថភាព​ Live ផ្ទាល់​​ បានផ្តល់នូវបទពិសោធន៏ដ៏សំបូរបែបនិងប្លែកអស្ចារ្យ ដល់អ្នកដែលចូលចិត្តបង្កើតនូវអនុស្សាវរីយ៍ពិសេសៗជាមួយនឹងកាមេរ៉ាទូរសព្ទ័។ ដោយគ្រាន់តែអ្នកប្រើម្រាមដៃប៉ះអេក្រង់តែប៉ុណ្ណោះ រូបភាពដ៏អស្ចារ្យមួយនោះនឹងត្រូវបានផ្តិតទុកក្នុងទូរសព្ទ័ Nokia 8 របស់អ្នក។

Nokia 8 ក៏ជាស្មាតហ្វូនដំបូងគេដែលបំពាក់នូវសំឡេង Nokia OZO Audio ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវបច្ជេកវិទ្យាទំនើបដែលមាននៅក្នុងដៃរបស់អ្នកប្រើប្រាស់។ សំឡេង OZO spatial 360° ផ្តល់នូវសំឡេងដែលលាន់ឮរងំជាមួយវីដេអូកម្រិត 4K។ ប្រព័ន្ធស្រូបសំឡេង​ 360° audio ទំនើបចុងក្រោយរបស់ស្មាតហ្វូន Nokia 8 នឹងធ្វើឲ្យអ្នកប្រាកដថារាល់ការទស្សនាវីដេអូនៅក្នុងស្មាតហ្វូនរបស់អ្នក ធ្វើឲ្យអនុស្សាវរីយទាំងឡាយរបស់អ្នកនៅតែរស់រវើកជានិច្ច។

ជាមួយនឹងកម្រាស់គែមត្រឹមតែ4.6mm និងកម្រាស់ស្តើងជាមធ្យមត្រឹមតែ 7.3mm ទូរសព្ទ័ Nokia 8 ដែលមានសំបករលើបរលោង គឺត្រូវបានគេផលិតនិងក្រឡឹងចេញពីដុំលោហះធាតុអាលុយមីញ៉ូមស៊េរី 6000 មួយដុំហើយការរចនារបស់វាត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ដោយឆ្លងកាត់ដំណាក់កាលទាំង40នៃការផលិត ដែលរួមមានការកែច្នៃ និងការដុសខាត់ផ្សេងៗ។ ស្មានហ្វូនដែលនាំមុខគេនេះ បំពាក់នូវកញ្ចក់អេក្រង់ភ្លឺថ្លា ឆ្លងកាត់ដំណាក់កាលផលិតកម្មរយៈពេលជាង 20 ម៉ោងដើម្បីទទួលបានរូបរាងដ៏ប្រណីត។ ការផលិតប្រកបដោយភាពល្អិតល្អន់និងយកចិត្តទុកដាក់ខ្ពស់នេះ គឺធ្វើឲ្យស្មាតហ្វូនដ៏មានអនុភាពដែលបំពាក់ដោយ CPU SnapdragonTM 835 Mobile នឹងដំណើរការកាន់តែខ្លាំងជាងមុន និងមានរយៈពេលយូរជាងមុន។ ជាមួយប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតដែលមានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំខែ ទូរសព្ទ័ Nokia 8 នឹងផ្តល់ជូនអ្នកនូវបទពិសោធនៃការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android យ៉ាងពិតប្រាកដ។

លើសពី Selfie គឺ #Bothie
រាល់រឿងរ៉ាវទាំងអស់តែងមានទិដ្ធភាពពីរ ដូច្នេះហើយទើប Nokia 8 ត្រូវបានរចនាឡើងដើម្បីឲ្យអ្នកប្រើប្រាស់
អាចបង្កើត និងចែករំលែកនូវទិដ្ធភាពទាំងសងខាងបានជាមួយមុខងារ Dual-Sight។ លើសពីនេះទៀត Nokia 8 ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន HMD Global ដែលមានបំពាក់នូវកាមេរ៉ាកញ្ចក់អុបទិក ZEISS optics ធ្វើឲ្យកាមេរ៉ាខាងមុខ និងខាងក្រោយរបស់ខ្លួនអាចថតយករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែកដែលមិនធ្លាប់មានពីមុនមក។ អ្នកប្រើប្រាស់អាចបង្ហោះរូបភាពនិងវីដេអូបង្កប់ដោយភាពច្នៃប្រឌិតរបស់ពួកគេលើបណ្តាញសង្គមនានាជាមួយនឹងមុខងារ Bothie ។ អ្នកប្រើប្រាស់ក៏អាចរក្សារូបភាពនិងវីដេអូទុកនៅក្នុង Google Photos ដោយគ្មានដែនកំណត់ផងដែរ។

លោក Juho Sarvikas ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global មានប្រសាសន៍ថា ” យើងដឹងថាអ្នកប្រើប្រាស់កំពុងបង្កើត និងចែករំលែករូបភាព Live ផ្ទាល់ ហើយរូបភាព និងវីដេអូ រាប់លានត្រូវបានចែករំលែករៀងរាល់នាទីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកទាំងនោះត្រូវបានបំផុសគំនិត ដោយមាតិកាដែលពួកគេប្រើប្រាស់ ហើយពួកគេក៏កំពុងតែស្វែងរកមធ្យោបាយថ្មីៗដើម្បីបង្កើតមាតិកាប្លែកៗ ផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកទាំងនោះហើយ ដែលបានបំផុសគំនិតឱ្យយើងបង្កើតឡើងនូវស្មាតហ្វូន ដែលមានមុខងារ និងតុល្យភាពនៃការរចនាដ៏ល្អឥតខ្ចោះ បទពិសោធប្លែកភ្នែក និងដំណើរការដ៏អស្ចារ្យ ”។

ប្រព័ន្ធប្រតិបត្តិការ Android ដំណើរការល្អឥតខ្ចោះ
ទូរសព្ទ័ Nokia តែងតែផ្តល់ជូននូវបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ល្អឥតខ្ចោះ នឹងមិនបណ្ដោយឲ្យកម្មវិធីដែលមិនចាំបាច់ណាមួយមកពន្យឺតដំណើរស្មាតហ្វូនរបស់អ្នកឡើយ។ Nokia 8 បញ្ចូលគ្នារវាងប្រព័ន្ធប្រតិបត្តិការ Android ល្អឥតខ្ចោះ និងវិស្វកម្មពោរពេញដោយការច្នៃប្រឌិត បង្កើតបាននូវសក្តានុពលពេញលេញនៃប្រតិបត្តិករ SnapdragonTM 835។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាព សុវត្ថិភាពប្រចាំខែ Nokia 8 ស្មាតហ្វូន តែងតែមានសុវត្ថិភាព និងទាន់សម័យកាលជានិច្ច។ Nokia 8 ត្រូវបានធានាសុវត្ថិភាព ជាមួយនឹងការផ្ទៀងផ្ទាត់ស្នាមម្រាមដៃ biometric ផ្តល់ជូននូវសុវត្ថិភាពកាន់តែខ្លាំង ធ្វើឱ្យស្មាតហ្វូនមួយនេះជាដៃគូដ៏សមស្របដែលអ្នកត្រូវការ។

Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រម៉ៅ និងពណ៌ប្រាក់​ (steel)។ រាល់ការទិញNokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារតែប៉ុណ្ណោះ​ នឹងមានការថែមជូន ទូរសព្ទ័អិនចុចពិល (Nokia 105) លេខទូរស័ព្ទ Smart ពិសេសតម្លៃ129 ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សំរាប់ 24 សប្តាហ៏។

About HMD Global
អំពី HMD Global
HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ហើយ HMD Global Oy គឺជាទឹកដីកំណើតរបស់ ទូរសព្ទ Nokia. ក្រុមហ៊ុន HMD ផលិតនិងលក់នូវទូរសព្ទជាច្រើនប្រភេទមានទាំងធម្មតានិងស្មាតហ្វូន តម្រូវទៅដល់ទីផ្សារច្រើនប្រភេទ ជាមួយនឹងតម្លៃដ៏សមរម្យ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតនិងគុណភាព ក្រុមហ៊ុន HMD មានមោទនភាពទទួលបាននូវអាជ្ញាបណ្ណផ្តាច់មុខចំពោះការផលិតទូរសព្ទនិងថេប្លេតម៉ាក Nokia។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.hmdglobal.com

ម៉ាកសញ្ញា Nokia គឺជាពាណិជ្ជសញ្ញាស្ថិតក្រោមក្រុមហ៊ុន Nokia Corporation. Ozo គឺជាពាណិជ្ជសញ្ញានៃបច្ចេកវិទ្យា Nokia Oy. Android, Google និង ម៉ាកសញ្ញាផ្សេងទៀត គឺជាពាណិជ្ជសញ្ញារបស់ Google Inc. Qualcomm Snapdragon និង Qualcomm Quick Charge គឺជាផលិតផលរបស់ ក្រុមហ៊ុន Qualcomm Technologies, Inc. ដោយឡែក ZEISS និង ឡូហ្គូ ZEISS គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ Carl Zeiss AG ស្ថិតនៅក្រោមអាជ្ញាបណ្ណរបស់ Carl Zeiss Vision GmbH.