រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃទី​ ​២៩ ​ខែតុលា ឆ្នាំ​​២០១៧ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំកម្មវិធីចាប់ឆ្នោតវគ្គផ្តាច់ព្រ័ត្រ​ រដូវកាលឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN​ ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង 8:00-10:00យប់ ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មី ទាំងអស់ដែលបាន ជាវស្រាបៀរថៃហ្គ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍ ​​របស់ស្រាបៀរថៃហ្គ័ររបស់ខ្លួន​។

កម្មវិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរ Tiger ឆ្នាំ ២០១៧​ បានរៀបចំការចាប់ឆ្នោត ដែលមាន​​ការចូល​រួម​សម្តែង​​កម្សាន្ត​ សប្បាយ​រីករាយ ពី​តារា​ចម្រៀងល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ជាច្រើន​រូបដូចជា​៖ ​លោកខេមរ សេរីមន្ត កញ្ញា សុខ ស្រីនាង លោក ហ្សូណូ និង លោក នីកូ។

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់អតិថិជន ​ដែល​បាន​​ជាវស្រាបៀរថៃហ្គ័រ​ សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​ របស់​ខ្លួន។ សម្រាប់​​ការចាប់​​ឆ្នោត វគ្គ​ផ្តាច់ព្រ័ត្ររដូវកាល ឆ្នាំ ២០១៧ នេះ​ ស្រាបៀរថៃហ្គ័រ នឹងធ្វើការចាប់ឆ្នោតរង្វាន់ធំរថយន្ត AUDI Q5 ស៊េរីឆ្នាំ 2016 ដ៏ថ្មីសន្លាង ចំនួន ១ រង្វាន់ រូមជាមួយ​​រង្វាន់ជាច្រើនទៀតដូចជា៖​ IPhone 7​ ចំនួន ២រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ២រង្វាន់​ និងទូរទឹកកក​ ចំនួន ៥ រង្វាន់។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​ដែល​ជា​ម្ចាស់​​រង្វាន់​​ទាំងនោះ​​? កុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​ ​​
ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរ Tiger!
ពិសាដោយការទទួលខុសត្រូវ៕