​ឆ្នាំ​ដែល​មាន​រាសីល្អ នៅចុងខែនេះមាន ៣ គឺឆ្នាំឆ្លូវ រកា និង ច សូមជួយសែរដំណឹងមួយនេះដល់មិត្តភក្តអ្នកទាំងអស់គ្នាផង គួរតែជៀសវាង ប្រព្រឹត្តខុសចំថ្ងៃល្អ ហើយ​ទេព្យ​ទ្រព្យ​នឹង​ដឹក​នាំ​នូវ​ទ្រព្យ​ដែល​ជា​លាភ​សំណាង​ពី​បុព្វ​ជាតិ​របស់​ពួក​គេ ដល់​ពួកគេ​ក្នុង​ក្នុងកំលុងថ្ងៃល្អខាងក្រោម ។

ឆ្នាំឆ្លូវ ជាគោឧសភរាជ ធាតុដី លាបជង្រុក ឧត្តមល្អ និងមានទ្រព្យច្រើន។ លោកអ្នកកើតឆ្នាំឆ្លូវ ក្នុងខែថ្មីនេះ នឹងមានរាសីខ្ពស់ត្រដែត មានទ្រព្យហូរចូលមហាសាល ។ រីឯការរស់នៅក្នុងក្រុមគ្រួសារវិញ ប្រកបដោយភាពត្រជាក់ត្រជុំ និងពោរពេញដោយសុភមង្គល ហើយការប៉ងប្រាថ្នាអ្វីនឹងបានសម្រេច។ ចំពោះសម្លៀកបំពាក់វិញ លោកអ្នកមិនគួរស្លៀកពាក់ពណ៌ខ្មៅ និងពណ៌ក្រហម ទើបនាំលាភសំណាង។ រីឯសេចក្តីស្នេហាប្រុសស្រី ឬ​ គូរសង្សា ជួបរឿងរកាំរកោះបន្តិច ហើយគួរតែយកយល់គ្នា អត់ឱនឱ្យគ្នា ទើបតែងតែជួបគូព្រេងពិត ដូចសេចក្តីប្រាថ្នា អាចចាប់ដៃគ្នារាប់ការទៅថ្ងៃអនាគតបាន ។

ឆ្នាំរកា មាន់ពោធិសត្វ ធាតុដែកថែប មានទ្រព្យ និងមានបញ្ញា ជាមនុស្សចូលចិត្តរៀនចំណេះវិជ្ជាល្អណាស់។ លោកអ្នកកើតឆ្នាំនេះ នឹងមានរាសីខ្ពស់ លាភហូរចូល មហាសាល និងរស់នៅត្រជាក់ត្រជុំ នៅក្នុងក្រុមគ្រួសារពោរពេញដោយសុភមង្គល ហើយបើប៉ងប្រាថ្នាអ្វីៗតែងនឹងបានសម្រេចសមដូចបំណង។ លោកអ្នកកើតឆ្នាំនេះ មិនគួរតែស្លៀកសម្លៀកបំពាក់ ពណ៌ស និងពណ៌ទឹកក្រូច ទើបនាំលាភសំណាងល្អ។ នៅដំណាច់ខែនេះ រាល់ការងាររកស៊ីទទួលទាន នឹងកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ចំពោះបញ្ហាសេចក្ដីស្នេហាកំលោះក្រមុំ គួរតែរឿងធំក្លាយជារឿងតូច​ រឿងតូចក្លាយជាអត់រឿង ។

ឆ្នាំច ធាតុដី ដីមាស ជាសត្វដែលរឹងពឹងក្លាហាន មានបុណ្យវាសនា នឹងបានជាធំ។ បើលោកអ្នកកើតឆ្នាំនេះ នឹងមានរាសីខ្ពស់ត្រដែត មានលាភមហាសាល រស់នៅត្រជាក់ត្រជុំ ជួបជុំគ្រួសារពោរពេញ ដោយសុភមង្គល ហើយដើមខែថ្មីនេះ បើលោកអ្នកប៉ងប្រាថ្នាធ្វើអ្វីមួយ ក្នុងរបររកស៊ីចិញ្ចឹមជីវិត និងធ្វើកិច្ចការប្រកបដោយសុចរិត នឹងបានសម្រេចសមដូចបំណង។ បើសម្លៀកបំពាក់វិញ លោកអ្នកគួរតែស្លៀកពាក់សម្លៀកបំពាក់ពណ៌ស និងប្រផេស ទើបនាំលោភសំណាង។ ការធ្វើដំណើរទីជិតឆ្ងាយជួបនឹងសេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះក្រមុំវិញ អាចឈានដល់ការបែកបាក់គ្នា ដោយសារការរស់នៅមិនចុះសម្រង់នឹងគ្នា ។

ហើយរឹតតែពិសេសនេះនៅចុងខែនេះ ឆ្នាំទាំបី និងជួបរឿងល្អៗពេញមួយខែ បើសិនជាលោកអ្នកកើតឆ្នាំ ឈ្នះ ឆ្លូវ ច ភេទប្រុស ។ តែគួរចៀសវាង សម្លៀកបំពាក់ ពណ៍ខាងលើ សម្រាប់ឆ្នាំ ឆ្លូវ និង រការ ។