បន្ទាប់ពីកើតមានហេតុការណ៍ ដ៏រន្ធត់មួយ នៃការបាញ់សម្លាប់ អតីតបេក្ខជន The voice cambodia គឺកញ្ញា សាន ស្រីឡៃ យើងបានឃើញថា មានសារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយពីការស្លាប់របស់នាង ជាពិសេសក្នុងតំបន់អាស៊ី ។

កាសែតជាច្រើន របស់បរទេស បានចុះផ្សាយពីការបាញ់សម្លាប់ បេក្ខជន The Voice នៅក្នុងប្រទេសកម្ពុជា ហើយសារព័ត៌មានទាំងអស់ ក៏បានបញ្ជាក់ពីមូលហេតុ នៃការបាញ់សម្លាប់នោះ គឺដោយសារតែរឿងស្នេហាត្រីកោណ ហើយសារព័ត៌មានខ្លះទៀត បានចុះផ្សាយថា នេះគឺជាការប្រច័ណ្ឌរបស់ស្វាមីនាង ទើបបានជាស្វាមីរបស់នាង សម្រេចចិត្តជ្រើសយកផ្លូវស្លាប់ ទាំង២នាក់តែម្តង ៕