ផ្ទះថ្មីដែលមានក្តីសង្ឃឹមថ្មី នៃការរស់រានមានជីវិត ត្រូវបានគេសាងសង់ជារៀងរាល់ថ្ងៃ នៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមានទីតាំងនៅ Cox’s Bazar នៃប្រទេសបង់ក្លាដែស។ ជនភៀសខ្លួនជនជាតិមីយ៉ាន់ម៉ាជាច្រើន បានភៀសខ្លួនចេញពីអំពើហិង្សា ដោយគ្មានត្រាប្រណី នៅក្នុងប្រទេសរបស់ពួកគេ ហើយនៅពេលនេះ បណ្តាប្រទេសនានាបានសម្រេច ថាតើមានវិធានការណាមួយដែលអាចត្រូវបានអនុវត្តដោយយុត្តិធម៌។

លោក Jaan-e-Alam អាយុ 32 ឆ្នាំ ជាជនជាតិមីយ៉ាន់ម៉ា ធ្លាប់ជាអ្នកបើកបររថយន្ត នៅក្នងទីក្រុងកំពង់Cox’s Bazar បានឲ្យដឹងថា គ្រួសាររបស់គាត់រស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគាត់នៅតែទៅសួរសុខទុក្ខពួកគាត់ក្នុងពេលណាមួយ។

តាមប្រវត្ដិសាស្ដ្រព្រំប្រទល់ នៅក្នុងតំបន់នេះ មានភាពច្របូកច្របល់ ហើយបើមើលពីលក្ខណៈសម្បត្តិរបស់ពួកអ្នកកាន់សាសនាពុទ្ធសាសនារ៉ាឃីនរបស់រ៉ូហ៊ីងយ៉ា គឺជាអ្នកធ្វើអន្តរកម្ម។

ភរិយារបស់ Jaan-e-Alam Ayesha និងកូនៗ៤នាក់របស់ពួកគេ បានដើររយៈពេលប្រាំទៅប្រាំមួយថ្ងៃមកហើយ ទើបទៅដល់ប្រទេសបង់ក្លាដេស កាលពី១០ ទៅ១២ថ្ងៃមុន។ តាមការពិត ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងនឹងនៅតែបន្តមកទីនេះ ក្រោយ​​ពេលមន្រ្តីយោធាមីយ៉ាន់ម៉ា ចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្ម នៅភាគខាងជើងរ៉ាឃីន តាំងពីថ្ងៃទី២៥ ខែសីហាកន្លងទ។ ភាគច្រើន នៃជនភៀសខ្លួនដំបូង បានចាប់ផ្តើមទទួលបានជំនួយសង្គ្រោះ និងអាហារ។

លោក Alam បាននិយាយថា គ្រួសាររបស់អាឡិមមិនបានទទួលបានជំនួយអ្វីទេ លើកលែងតែប្លាស្ទិក (tarpaulin) ខ្លះដើម្បីសាងសង់ផ្ទះជាបណ្តោះអាសន្នតែប៉ុណ្ណោះ។

អ្នកស្រីJohra បានឲ្យដឹងថា គាត់មានកូនបីនាក់ ហើយពួកគេបានមកដល់ជំរំនេះ កាលពីពីរថ្ងៃមុន និងបានរកឃើញឪពុក នៅក្នុងជំរំនេះ រួចក៏រៀបចំដីមួយសម្រាប់ការស្នាក់នៅបណ្តោះអាសន្ន នៅក្នុងប្លុក M-2 ប៉ុន្តែស្ថានភាពក្នុងការរស់នៅជំរំជនភៀសខ្លួននេះ មានការលំបាកខ្លាំងណាស់។

ក្រុមគ្រួសាររ៉ូហ៊ីងយ៉ាថ្មីៗ ជាច្រើនទៀត បានមកដល់កន្លែងដែលនៅជិតភ្នំនេះ ខណៈដែលពួកគេជាច្រើនមិនបានទទួលប័ណ្ណដែលបានចុះបញ្ជីសម្រាប់ការផ្តល់ជំនួយ។ ទោះជាយ៉ាងណា វិហារអ៊ីស្លាមមួយត្រូវបានគេបង្កើតឡើង នៅក្នុងប្លុកមួយដែលមានបុរសមួយចំនួន កំពុងផ្តល់ការអធិដ្ឋានរបស់ពួកគេជាមួយនឹងអ៊ីម៉ាម។

អ្នកស្រុកមួយក្រុមបានមកផ្តល់ប្រាក់សម្រាប់វិហារអ៊ីស្លាម ហើយថែមទាំងបានផ្តល់លុយដល់ជនរ៉ូហ៊ីងយ៉ាផងដែរ ដើម្បីទិញម្ហូបអាហារ។ នេះជាការលើកឡើងរបស់លោក Alam ដែលជាអ្នកស្ម័គ្រចិត្តនៅប្លុកនោះ។៕