ប្រទេសអេហ្ស៊ិប៖ មន្ត្រីជាន់ខ្ពស់យោធាអេហ្ស៊ី បានឲ្យដឹងថា យ៉ាងហោចណាស់សកម្មប្រយុទ្ធចំនួន២៤នាក់ និងទាហាន៦នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយកន្លែង នៅក្នុងទីក្រុង North Sinai កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ទោះជាយ៉ាងណា មន្ត្រីយោធាដដែលបានផ្ដល់ព័ត៌មានលម្អិតនៅឡើយទេ។ ប៉ុន្តែបើតាមប្រភពពីសន្តិសុខ និងក្រុមគ្រូពេទ្យ បានឲ្យដឹងថា កងកម្លាំងសន្តិសុខ ប្រហែល២០នាក់បានទទួលរងរបួស ខណៈពេលក្រុមសកម្មប្រយុទ្ធរបស់ភេរវករជាង​១០០​នាក់បានវាយប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ នៅខាងត្បូងទីក្រុងព្រំដែន Sheikh Zuweid។

ដោយឡែកសារព័ត៌មានរ៉យទ័រ ក៏បានចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នេះថា ពួកសកម្មប្រយុទ្ធបានប្រើប្រាស់រថ​យន្តបំពាក់គ្រាប់បែក គ្រាប់បែកដៃ និងអាវុធធុនស្រាល វាយប្រហារទៅលើកងកម្លាំងសន្តិសុខ។ ក្នុងការវាយប្រហារនេះដែរ ក្រុមរដ្ឋអ៊ិស្លាមជ្រុលនិយម ក៏បានចេញមុខមកអះអាងថា ការវាយប្រហារខាងលើនេះ គឺក្រុមសកម្មប្រយុទ្ធរបស់ខ្លួនជាអ្នក​ប្រព្រឹត្ត៕