កាលពីពេលថ្មីៗនេះ កាសែត ដេលីមែល បានចុះផ្សាយវីដេអូឃ្លីបមួយ គួរឲ្យអស់សំណើច និងហួសចិត្តយ៉ាងខ្លាំង ពេលដែលគេឃើញបុរសម្នាក់ ជនជាតិរុស្ស៊ី បានលេងសើចជាមួយសត្វអណ្តើក ដែលគាត់ជាអ្នកចិញ្ចឹមខ្លួនឯង ហើយទំនងជាចង់ថើប សត្វអណ្តើកនោះជាច្រើនដង ។

ទីបំផុត ក្បាច់លេងសើចជាមួយសត្វអណ្តើករបស់គាត់ ជាច្រើនដងនោះ ត្រូវបានអណ្តើកទ្រាំលែងបាន ខាំតបវិញ ធ្វើឲ្យបុរសនោះ ស្រែករកគេជួយទាញអណ្តើកចេញពីមាត់ ។ សំណាងល្អ ចុងក្រោយបុរសនោះ ខំប្រឹងទាញអណ្តើកនោះ ចេញពីមាត់របស់គេបានសម្រេច តែអណ្តាតរបស់គាត់ ស្ទើរតែត្រូវសត្វអណ្តើកខាំដាច់ទៅហើយ ។

វីដេអូឃ្លីបខាងលើ ត្រូវបានគេបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ូក ហើយត្រូវបានគេប្រាប់ថា វាគឺជាប្រភេទសត្វអណ្តើក ដែលគេឲ្យឈ្មោះថា “Pond Slider Turtle” នេះបើតាមការឲ្យដឹង ពីអ្នកជំនាញផ្នែកសត្វ ។ ក្រោយមកវីដេអូឃ្លីបខាងលើ ត្រូវបានគេស៊ែរតៗគ្នា នៅក្នុងបណ្តាញសង្គម របស់រុស្ស៊ី ត្រូវបានមតិជាច្រើនធ្វើការរិះគន់ ហើយខ្លះទៀតសើចចំអកទៅឲ្យបុរសនោះ ទៀតផង៕