ថៃ៖ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមអ្នកសង្គ្រោះបន្ទាន់បានទទួលសេចក្ដីរាយការណ៍ថា មានករណីអត្តឃាតដ៏រន្ធត់មួយ បានកើតឡើងបង្កការភ្ញាក់ផ្អើល នៅចំនុចផ្ទះមួយកន្លែងលេខ១៧ ក្រុម១ ឃុំនាងដែង ស្រុកនាងដែង ខេត្តណាខន់បុរី ។

ជនរងគ្រោះមានឈ្មោះ ផាន់ សាង អាយុ ៣៩ឆ្នាំ បានចងកសម្លាប់ខ្លួន ដោយសភាពសាកសពលុតចង្គង់ និងមានក្លិនស្អុយថែមទៀតផង ហើយបើតាមការពិនិត្យរបស់មន្ត្រីជំនាញ បានឱ្យដឹងថា សាកសពពុំមានរបួសស្នាមអ្វីឡើយ និងស្លាប់បានរយៈពេល ១ថ្ងៃមកហើយ ។

យោងតាមការរៀបរាប់ពីសំណាក់សាច់ញាតិ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ដោយសារការមិនយល់ចិត្តគ្នា រហូតធ្វើឱ្យសមាជិកគ្រួសារម្នាក់ៗ រត់ទៅដេកតាមផ្ទះសាច់ញាតិអស់ នៅសល់តែបុរសរងគ្រោះដេកនៅផ្ទះម្នាក់ឯងប៉ុណ្ណោះ ។

លុះដល់ពេលព្រឹកឡើង គេបានឃើញសាកសពជនរងគ្រោះ ចងកស្លាប់មិនដឹងតាំងពីពេលណា ។
ក្រោយកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីអត្តឃាត រួចហើយក៏បានរៀបចំកំណត់ត្រា ប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
សហការី KBN
ប្រភព៖ khaosarak