បរទេស៖ ថ្មីៗនេះកាសែតរុស្ស៊ី បានចុះផ្សាយករណីដ៏ហួសចិត្តបំផុតមួយ បន្ទាប់ពីស្ត្រីម្នាក់បានផិតក្បត់ប្ដី ដេកជាមួយប្រុសសហាយនៅបន្ទប់ តែចុងក្រោយត្រូវប្ដីតាមទាន់ ហើយបង្កជាអំពើហិង្សាយ៉ាងខ្លាំង ដែលករណីនេះបានកើតឡើងនៅក្នុងទីក្រុងឆាឡារ៉ាត់ ប្រទេសរុស្ស៊ី ។

ប្រភពព័ត៌មានខាងលើបានឱ្យដឹងថា បុរសមិនបង្ហាញឈ្មោះម្នាក់ បានតាមទាន់ប្រពន្ធរបស់គាត់ កំពុងដេកជាមួយសហាយ នៅក្នុងបន្ទប់ ។ ឃើញដូចនេះ ទ្រាំបានគាត់ក៏វាយទាត់ធាក់ ប្រពន្ធដែលកំពុងដេកស្រាតនៅលើក្រែនោះ យ៉ាងដំណំ ដោយមានមិត្តភក្ដិរបស់គាត់ម្នាក់ ជាអ្នកកាន់កាមេរ៉ាថតសកម្មភាព ។

ក្រោយពីបានប្ដីវាយទាត់ធាក់ ជាំពេញរាងកាយហើយនោះ ស្ត្រីជាប្រពន្ធក៏បានសួរទៅកាន់ប្ដីរបស់ខ្លួនថា «ហេតុអ្វី ចាំបាច់ប្រើប្រាស់កម្លាំងកាយ» ? ពេលឮសម្ដីប្រពន្ធសួរដូចនេះ បុរសជាប្ដីក៏បានតបថា «ហេតុអ្វីមិនចេះ អាណិតកូន?» ។

ក្រោយកើតហេតុ វីដេអូឃ្លីប មួយនោះ ត្រូវបានអ្នកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចែករំលែកគ្នាយ៉ាងច្រើនរហូតទទួលបានការរិះគន់ទៅកាន់នារីខាងលើយ៉ាងខ្លាំង ដោយចង់ឲ្យប្ដីវាយខ្លាំងជាងនេះ ប៉ុន្តែក្នុងនោះ ក៏មានមតិខ្លះទៀតលើកឡើងថា គួរតែកុំវាយ ហើយថតវីដេអូទុកដូចនេះអី ព្រោះនាំឱ្យមានទុក្ខដាក់ខ្លួន គួរតែប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ទើបប្រសើរ ៕
សហការី KBN
ប្រភព៖ khaosod