ក្នុងថ្ងៃនេះ iOne ដែលជាក្រុមហ៊ុនធំ ទទួលបានសិទ្ធិលក់ នូវផលិតផល Apple នៅក្នុងទីផ្សារប្រទេសកម្ពុជា បាននាំមកជូននូវដំណឹងថ្មីមួយទៀត ហើយជាមួយនឹងអត្ថប្រយោជន៍ យ៉ាងច្រើន សំរាប់អតិថិជនរបស់ខ្លួន ដែលមានប័ណ្ណសមាជិក iOne Privilege Card តាមរយៈ ការផ្លាស់ប្តូរពីប័ណ្ណ ដែលពួកគាត់កំពុងប្រើប្រាស់ទៅជា iOne Visa Card ដែលជាប្រភេទ Visa Card ដែលអតិថិជនអាចធ្វើការបញ្ចូលទឹកប្រាក់ ឬ Top Up បាន។

• អត្ថប្រយោជន៍ដែលអតិថិជន នឹងទទួលបាន ជាមួយនឹងកាតប្រភេទថ្មីនេះ រួមមាន៖
-ទទួលបាន ការបញ្ចុះតំលៃកាន់តែច្រើន សំរាប់ការទិញទំនិញ នៅក្នុងហាង iOne រហូតដល់ទៅ ១៥ ភាគរយ (3rd Party Accessories) និង ពី ហាង នានា ដែលជាដៃ គូសហការរបស់ iOne ដែលមានជាង ១៥០ ហាងនៅទូទាំងប្រទេស។
-អាចប្រើប្រាស់ទូទាត់ ទំនិញអនឡាញ និង វិក័យប័ត្រទាំងក្នុង និងក្រៅប្រទេស
-ងាយស្រួលក្នុងការបញ្ចូលលុយ ឬ Top Up ( តាមរយៈសាខា របស់ធនាគារសហពាណិជ្ជ ក.អ UCB ឬ នៅតាមបញ្ជរវីង)
-ឥតគិតថ្លៃសេវាប្រចាំឆ្នាំ (សំរាប់ឆ្នាំដំបូង)
-មកធ្វើការផ្លាស់ប្តូរកាត របស់អ្នកនៅពេលនេះ ដើម្បីទទួលបានអំពូលភ្លើងតុក្កត្តា ដ៏ស្រស់ស្អាតមួយ ដោយឥតគិតថ្លៃពី iOne

• លក្ខខណ្ឌងាយៗក្នុងការផ្លាស់ប្តូរ៖
• អតិថិជនត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
• អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនដែលមានសុពលភាព
• រូបថត ៤x៦ ចំនួនពីរសន្លឹក

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់ សាខារបស់ធនាគារ សហពាណិជ្ជ ក.អ UCB ឬ គ្រប់សាខាហាងរបស់ iOne ឬ ទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០២៣ ៩៩៣ ១៦១