សិល្បៈ៖ តារាចម្រៀងសំឡេងខ្លាំង ឆាយ វីរៈយុទ្ធ តែងតែកាន់ដៃភរិយាសំណព្វចិត្តទៅធ្វើដំណើរកម្សាន្តសឹងតែគ្រប់ទីកន្លែង បន្ទាប់ពីពួកគេសម្រេចចិត្តបញ្ចប់ជីវិតនៅលីវ ដោយដឹកដៃគ្នាកសាងគ្រួសារប្រកបដោយសុភមង្គលមួយ ។

ជាក់ស្ដែងថ្មីៗនេះ ឆាយ វីរៈយុទ្ធ និង ភរិយា បានកសាងអនុស្សាវរីយ៍ជាមួយគ្នាម្ដងទៀតហើយ ប៉ុន្ដែលើកនេះ គូស្នេហ៍វ័យក្មេងខាងលើបានទៅដល់ទឹកជ្រោះភ្នំត្បែង ខេត្តព្រះវិហារ ដោយបានដើរកាត់ព្រៃភ្នំរហូតដល់រាប់ម៉ោងឯណោះទម្រាំបានទៅដល់គោលដៅ ។

ឆាយ វីរៈយុទ្ធ បានចែករំលែងពីដំណើរកម្សាន្តរបស់ខ្លួនលើកនេះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា «ទឹកជ្រោះភ្នំត្បែង ខេត្តព្រះវិហារ! ជាដំណើរកម្សាន្តដ៏សប្បាយ ជាមួយទេសភាពដ៏ស្រស់ស្អាត ដែលខុសប្លែកពីកន្លែងដទៃ ហើយក៏ជាការលត់ដំខ្លួនឯងផងដែរ ព្រោះថាទម្រាំមកដល់ទឹកដីដ៏ពិសិដ្ឋនេះ គឺពិតជាមិនស្រួលទេ យើងបានដើរកាត់ព្រៃជាច្រើនម៉ោង ឡើងតាមកាំជណ្តើរភ្នំប្រមាណ 2000 កាំឯណោះ» ៕ Cake KBN