សិល្បៈ៖ នៅវគ្គ Live Show សប្ដាហ៍ទី ២ ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia នេះ គេសង្កេតឃើញកុមារ៉ា កុមារី ដែលជាបេក្ខភាពទាំង ១២ រូប បានខិតខំប្រឹងប្រែងបញ្ចេញ នូវសមត្ថភាពរបស់ខ្លួន ដើម្បីជាប់ឈានទៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្តទៀត ។

មកដល់ការបង្ហាញសមត្ថភាពរបស់ ពេជ្រ ថៃ ក្មេងប្រុសមកពីខេត្តបាត់ដំបងរូបនេះ បានសាងភាពក្រមិចក្រមើម របស់ខ្លួនម្ដងទៀត ជាមួយបទចម្រៀង មរតកដើម​ «ជិះស៊ីក្លូ» បង្កើតជាសំឡេងស្រែក ហ៊ោកញ្ជ្រៀវទូទាំងឆាក The Voice Kids Cambodia សប្ដាហ៍ទី ២ នេះ និង ទទួលបានការកោតសរសើរ ពីសំណាក់ Coach ទាំងបីផងដែរ​ ប៉ុន្ដែ ពេជ្រ ថៃ នៅតែមានចំណុច ខ្វះខាតបន្តិចបន្តួច នាំឱ្យ Coach ព្រាប សុវត្ថិ លើកឡើងកែតម្រូវ ។

យ៉ាងណាមិញ ក្មេងតូច ពេជ្រ ថៃ នៅតែអាចឆ្លងផុត ទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដោយជោគជ័យ ក្រោមសំឡេងផ្ញើសារបោះឆ្នោត គាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ។ តែទោះជាយ៉ាងណា ពេជ្រ ថៃ ស្រាប់តែរងនូវ មតិរិះគន់ថា ពេជ្រ ថៃ សម្បូរតែ ប្រជាប្រិយភាពប៉ុណ្ណោះ ប៉ុន្ដែបើនិយាយ ទៅមើលលើសំឡេងវិញ ក្មេងតូចមកពីខេត្តបាត់ដំបង រូបនេះវិញ គឺនៅមានកម្រិតនៅឡើយ ។

តែទោះជាយ៉ាងណា ក្នុងចំណោមមតិរិះទាំងអស់នោះ ក៏មានបណ្ដាអ្នកគាំទ្រ មួយចំនួនទៀត ដែលនិយមប្រើប្រាស់ នូវបណ្ដាញទំនាក់ទំនង ហ្វេសប៊ុក បាននាំគ្នាបញ្ចេញមតិយោបល់លើកទឹកចិត្តកវីតូចខាងលើជាច្រើនផងដែរ ៕


អត្ថបទទាក់ទង…

ថ្ងៃនេះលោក ព្រាប សុវត្ថិ បើកភ្នែកធំៗ មើលពេជ្រថៃ ពួយម៉ាអស់ដៃ ក្នុងបទ “ជិះស៊ីក្លូ”

ថ្ងៃនេះ ពេជ្រ ថៃ បានលើកយកបទបុរាណ យកមកបកស្រាយ ហើយលេងកាយវិការ ម៉ាអស់ដៃ ធ្វើឲ្យទស្សនិកជន និងគណៈកម្មការ មើលឡើងចំហមាត់ ព្រោះតែកាយវិការ និងភាពក្រម៉ិចក្រម៉ើម របស់ក្មេងប្រុសម្នាក់នេះ ។
តោះនាំគ្នាទស្សនាវីដេអូ របស់ពេជ្រថៃទាំងអស់គ្នា៖