មុននេះ នាយពាក់មី ដែលទស្សនិកស្គាល់ច្បាស់ថា ជាតារាកំប្លែងដ៏មានប្រជាប្រិយភាពប្រចាំស្ថាននីយទូរទស្សន៍ CTN បានបង្ហាញសារតបទៅកាន់លោក ហេង ឡុង ដែលជាបងប្អូនល្អ (រាប់អានគ្នា) របស់នាយ ថា «តោះស្រោចទឹកចេញ សង្ឃឹមថាបងប្អូន នឹងគាំទ្ររឿងបន្តោងឆ្នាំងដី ដែលជាស្នាដៃរបស់ខ្ញុំបាទផ្ទាល់» ហើយសារនេះ ត្រូវបានសរសេរឡើងបន្ទាប់ពីលោក ហេង ឡុង សរសេរថា «គួរតែស្រោចទឹកម្តងទៀតទៅអាប្អូន» និងភ្ជាប់ជាមួយព័ត៌មានដែលសមត្ថកិច្ចចាប់ខ្លួន គ្រូក្មេង វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ និងបានបញ្ជូនបន្តកាលពីថ្ងៃទី ២៩ ម្សិលមិញនេះ ។

សូមរំឮកដែរថា បន្ទាប់ពីមានព័ត៌មាន ជាច្រើនបានចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ នេះ ដែលទាក់ទងនឹងការចាប់ខ្លួន លោកគ្រូមន្តអាគមវ័យក្មេងឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ ជាន់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ នេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ មានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតក្លាយជាប្រធានបទក្ដៅគគុកមួយ សម្រាប់ជជែកគ្នាថែមទៀតផង ដោយអ្នកខ្លះយ់ថា ជាព័ត៌មានពិត និងខ្លះទៀតថា គ្រាន់តែជាការសម្ដែង របស់លោកគ្រូសង្ស័យខាងលើប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ កាលពីរាត្រីថ្ងៃទី ២៩ ខែកញ្ញា ម្សិលមិញនេះ នាយពាក់មី ក៏បានសរសេរសារមួយ ដែលទាក់ទងនឹងការចាប់ខ្លួនរបស់ ហោរ៉ា អាគ្គីនេត្រ ថា «ឃើញគ្រាន់បើ ខំហៅថតកុន ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណាទើបផុតស៊យទៅខ្ញុំ» ៕ សហការី KBN

អត្ថបទទាក់ទង…

នាយពាក់មីឈឺចិត្ត ពេលឃើញប៉ូលិសចាប់លោកគ្រូអគ្គីនេត្រ… តើកាលណាបាន នាយ ពាក់មីផុតស៊យ?

បន្ទាប់ពីមានព័ត៌មាន ជាច្រើនបានចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ នេះ ដែលទាក់ទងនឹងការចាប់ខ្លួន លោកគ្រូមន្តអាគមវ័យក្មេងឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ ជាន់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ នេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ មានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតក្លាយជាប្រធានបទក្ដៅគគុកមួយ សម្រាប់ជជែកគ្នាថែមទៀតផង ។

ជាមួយគ្នានេះដែរ មានមហាជនជាមួយចំនួន បានលើកឡើងថា រាល់សកម្មភាព ក៏ដូចជាព័ត៌មានខាងលើនេះ ប្រហែលមិនពិតទេ ដោយសង្ស័យជាការសម្ដែង ឬថតកុនទៅវិញ ព្រោះកន្លងទៅគេធ្លាប់ដឹងរួចមកហើយថា លោកគ្រូកាប់មិនមុត ដុតមិនឆេះខាងលើនេះ ត្រូវបាននាយ ពាក់មី ដែលជាតារាសម្ដែង និងកំប្លែង ដ៏មានប្រជាប្រិយភាព អញ្ជើញចូលរួមសម្ដែង ក្នុងរឿងថ្មីដែលមានចំណងជើងថា «បន្តោងឆ្នាំងដី» ។

ក្រឡេកមើលនាយ ពាក់មី វិញ បន្ទាប់ពីមានព័ត៌មានចេញព្រោងព្រាតថា លោកគ្រូក្មេង ហៅ ហោរ៉ា អាគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ស្រាប់តែមុននេះបន្តិច នាយក៏បានសរសេនៅលើទំព័រហ្វេសប៊ុករបស់នាយថា «ឃើញគ្រាន់បើ ខំហៅថតកុន ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណាទើបផុតស៊យទៅខ្ញុំ» ។

សូមរំឭកផងដែរថា ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ហើយនៅក្នុងថ្ងៃទី ២៩ ខែឆ្នាំដដែលនេះ ជនសង្ស័យរួមទាំងបក្ខពួកត្រូវបានបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមច្បាប់ (បញ្ជាក់៖ ទាំងនេះបើយោងតាមសារព័ត៌មានមួយចំនួនធំដែលបានចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧) ៕ សហការី KBN