ថ្មីៗនេះ នារីដ៏ស្រស់ស្អាត និងសិចស៊ីម្នាក់​ ដែលមនុស្សជាច្រើនស្គាល់ច្បាស់ថា ជាឌីជេ Namwan Kawaii បានធ្វើឱ្យអ្នកគាំទ្ររបស់នាង ទាំងប្រុសស្រី ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានឃើញនាង ស្លៀកពាក់ឯកសណ្ឋានអ្នករត់ម៉ូតូឌុប ។

យោងតាមរូបថតប៉ុន្មានសន្លឹករបស់ ឌេជី សិចស៊ីសាច់សខ្ចី ដើមទ្រូងធំ រូបនេះ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង បង្ហាញឱ្យឃើញថា ថ្វីបើនាងស្ថិតនៅក្នុងឯកសណ្ឋានជាអ្នករត់ម៉ូតូឌុបយ៉ាងណាក្ដី តែនាងមិនបានបោះបង់ចោលនូវភាពស្រស់ស្អាត គួរឱ្យស្រឡាញ់របស់នាងឡើយ ពោលគឺទោះជាស្ថិតនៅក្នុងកាលៈទេសៈណា គឺនាងនៅតែធ្វើខ្លួនស្អាតជានិច្ច ។

ទន្ទឹមជាមួយរូបថតប៉ុន្មានសន្លឹកនេះដែរ ឌេជី Namwan Kawaii ក៏បានភ្ជាប់មកជាមួយសំណេរដ៏ខ្លីមួយ ដែលកាន់តែធ្វើឱ្យអ្នកស្គាល់នាងទាំងអស់ កាន់តែចាប់អារម្មណ៍ ដោយក្នុងសំណេរនោះមានខ្លឹមសារថា «រតម៉ូតូឌុបជាការងារល្អ និងជាការងារបន្ថែមរបស់ណាមវ៉ាន…» ៕
សហការី KBN
ប្រភព៖ khaosod

អត្ថបទទាក់ទង…

តារាម៉ូដែលថៃម្នាក់នេះ មិនត្រឹមតែស្អាត និង សិចស៊ីប៉ុណ្ណោះទេ ហើយនាងថែមទាំងមានចំណុចពិសេសមួយផ្សេងទៀត

មានអ្នកប្រើប្រាស់គណនី Instagram ជាច្រើននាក់ បានចាប់អារម្មណ៍ជាមួយសម្រស់ ដ៏ស្រស់ស្អាត និងសិចស៊ី របស់នារីជនជាតិថៃម្នាក់​ ដែលគេស្គាល់ច្បាស់ថាជាតារាម៉ូដែល ។

ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ មានប្រភពព័ត៌មាន ថៃមួយបានបង្ហាញថា ស្រីស្អាតមា្នក់នេះ ត្រូវបានគេចាត់ទុកជានារីកំពូលសិចស៊ី ហើយមិនត្រឹមតែប៉ុ​ណ្ណោះ ថែមទាំងត្រូវបានគេដឹងទៀតថា នាងជានារីម្នាក់ ដែលមានទ្រព្យសម្បត្តិច្រើនលើសលប់ ដោយសព្វថ្ងៃនេះ នាងមានរថយន្តទំនើបជិះ និងផ្ទះប្រណីតរស់នៅថែមទៀតផង ។

ខាងក្រោមនេះគឺជាសម្រស់របស់ តារាម៉ូដែលដ៏សិចស៊ីរូបនោះ ៖

យុទ្ធ kbn
ប្រភព៖ កៅសុត