Phnom Penh, September 8th, 2017: Press Play, Cambodia’s first branded content specialist agency, makes its debut in the Kingdom, to offer advertisers the opportunity to truly engage with consumers in an entirely new way. 
ភ្នំពេញ 8កញ្ញា  2017: Press Play ដែលជាភ្នាក់ងារជំនាញខាងបង្កើតមាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) ដំបូងគេនៅកម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួន ដើម្បីផ្ដល់ដល់អ្នកផ្សព្វផ្សាយនូវឱកាស​ក្នុងការទាក់ទាញអតិថិជនតាមមធ្យោបាយ​ដ៏ថ្មីសន្លាងមួយ។ 

‘Branded content has been in practice around the region, and it is only a matter of time for brands in Cambodia, to start creating engaging content to attract and maintain their relationships with their audiences, as traditional advertising becomes less effective due to the increasing clutter in media channels. Because of the rapid increase of online adoption in Cambodia, consumers now have more freedom to choose the content they want to receive, says Ilsa Rozlan, Head of Content Management for Press Play.

Ilsa Rozlan នាយកផ្នែកគ្រប់គ្រងមាតិកា( វីដេអូ ខ្លីៗ) របស់ Press Play បានមានប្រសាសន៍ថា ‘ក្រុមហ៊ុនជំនាញបង្កើតមាតិកា បានដំណើរការសេវាជុំវិញតំបន់ខ្លះៗរួចមកហើយ​ ដូច្នេះសម្រាប់កម្ពុជា គឺរង់ចាំតែពេលវេលាសមស្របតែប៉ុណ្ណោះ ដើម្បីចាប់ផ្ដើមបង្កើតវីដេអូដ៏ទាក់ទាញ​ និងរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ខណៈពេលដែលការផ្សព្វផ្សាយពាណិជ្ជកម្មបែបប្រពៃណី ឬតាមមធ្យោបាយចាស់​ បានថយចុះនូវប្រសិទ្ធភាព ដោយសារការកើនឡើងនៃមែកធាងបណ្ដាញផ្សព្វផ្សាយ។  ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រតិបត្តិការអនឡាញនៅកម្ពុជា ធ្វើឲ្យអតិថិជនឥឡូវនេះ​ មានសេរីភាពកាន់តែច្រើនក្នុងការជ្រើសរើសមាតិកា( វីដេអូខ្លីៗ) ដែលពួកគេចង់បាន។” 

There are many publishers in Cambodia that are well respected across many content areas, that create highly bespoke and engaging content to attract a sizeable audience. Increasingly, as shown from around the world, brands are also acting as publishers themselves to remain relevant with its audiences.
មានអ្នកផលិតជាច្រើននៅកម្ពុជា ដែលទទួលបានការកោតសរសើរចំពោះស្នាដៃជាច្រើនផ្នែក ដោយពួកគេបានសម្រិតសម្រាំងការងារនេះយ៉ាងល្អគួរឲ្យចាប់អារម្មណ៍តម្រូវតាមអតិថិជន។ ជាមួយការកើនឡើងឥតឈប់ឈរនៅជុំវិញពិភពលោក ម៉ាកសញ្ញានានា ត្រូវដើរតួដូចជាអ្នកផលិតដែរ  គឺធ្វើយ៉ាងដើម្បីរក្សាចំណាប់អារម្មណ៍អតិថិជនអោយស្របនឹងអ្វីដែលគាត់ចង់បាន។ 

Rozlan said that brands need to start producing valuable content that consumers will be interested in for their own use. He found many brands too focused on creating blatant advertising which consumers have proven, time and time again, will skip content that is unappealing. He believed The 30 seconds TV format may not be as effective as before, and brands need to look into new formats to maintain their relevance with consumers.
Ilsa Rozlan បានបញ្ជាក់ថា ម៉ាកសញ្ញា ឬផលិតផលនានា ត្រូវចាប់ផ្ដើមបង្កើតមាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) ដ៏មានតម្លៃ​ ដែលអតិថិជនចាប់អារម្មណ៍ និងទទួលជាប្រយោជន៍សម្រាប់ពួកគេ។ លោកបានមើលឃើញថា មានម៉ាកសញ្ញា​ឬផលិតផលមួយចំនួនផ្ដោតទៅលើការបង្កើតការផ្សាយពាណិជ្ជកម្មកងរំពងខ្លាំងពេក  ដែលត្រូវបានអតិថិជនមើលរំលង​ម្ដងហើយម្ដងទៀត ដោយមិនចាប់អារម្មណ៍ ព្រោះវីដេអូមិនទាក់ទាញ។ លោកជឿជាក់ថា ស្ប៉តទូរទស្សន៍រយៈពេល 30វិនាទី ប្រហែលជាលែងមានប្រសិទ្ធភាពដូចមុនហើយ ហើយផលិតផល ឬម៉ាកសញ្ញា ត្រូវសម្លឹងទៅរកទម្រង់ថ្មីដើម្បីរក្សាចំណាប់អារម្មណ៍អោយត្រូវជាមួយអតិថិជន។ 

Manilyn Tobeo, Head of Media for Press Play, cites an example about moms who are desperate and will try anything to get their newborns to sleep will be interested in an article or video, with information on tips and tricks from more experienced moms. Baby brands are able to position themselves as a knowledgeable brand that moms can trust. Tobeo emphasized that they are also sending the message that their #1 priority is not just to sell stuff to moms, but illustrates that they also care about their consumers with relevant content to make moms do better.
អ្នកនាង Manilyn Tobeo នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ Press Play បានលើកជាឧទាហរណ៍ថា សាច់រឿងរបស់អ្នកម្ដាយម្នាក់ដែលខឹងក្រោធ ហើយព្យាយាមលួងឬបំពេឲ្យកូនគេងនឹងកាន់តែចាប់​អារម្មណ៍ប្រសិនបើបង្ហាញតាមរយៈអត្ថបទ ឬវីដេអូ ជាមួយនឹងការបញ្ចូលគន្លឹះ និងវិធីសាស្ត្រពីអ្នកម្ដាយដែលមានបទពិសោធច្រើន។ ម៉ាកសញ្ញា ឬផលិតផលសម្រាប់កុមារ អាចបង្ហាញខ្លួនជាម៉ាកសញ្ញាគួរជាទីទុកចិត្តសម្រាប់អ្នកម្ដាយផងដែរនៅក្នុងអត្ថបទ ឬវីដេអូនេះ។ Manilyn ​ បានសង្កត់ធ្ងន់ថា​ វាក៏ជាការផ្ញើសារមួយថា ចំណុចអាទិភាពដំបូង មិនមែនគ្រាន់តែលក់ផលិតផលដល់អ្នកម្ដាយនោះទេ ប៉ុន្តែវាក៏បង្ហាញថាពួកគេយកចិត្តទុកដាក់ចំពោះ​ស្ថានភាពរបស់អ្នកម្ដាយ ជាមួយវីដេអូពាក់ព័ន្ធ ដើម្បីឲ្យអ្នកម្ដាយបំពេញការងារបានកាន់តែប្រសើរ។ 

Tobeo adds ‘More Cambodians are going online from year to year, with internet penetration in the Kingdom now at the 45% mark and mobile broadband connectivity above the regional average and ahead of countries such as Vietnam, Indonesia and the Philippines. This means Cambodians are now exposed to quality content from around the world and will expect better content from brands who are targeting them in Cambodia’
Manilyn បានបន្ថែមថា  ‘មានប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ ងាកមករកអនឡាញក្នុងមួយឆ្នាំៗ ដែលការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេស មានដល់ទៅ 45% ហើយការភ្ជាប់អ៊ីនធើណិតតាមទូរស័ព្ទដៃ ខ្ពស់ជាងមធ្យមភាគនៃតំបន់ និងខ្ពស់ជាងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ។ ត្រង់នេះ មានន័យថា កម្ពុជាបង្ហាញឲ្យឃើញពីសក្តានុពលសម្រាប់មាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) ប្រកបដោយគុណភាពជុំវិញពិភពលោក ហើយរំពឹងថា នឹងមានវីដេអូល្អៗពីម៉ាកសញ្ញា ឬផលិតផលដែលជាគោលដៅរបស់ពួកគេនៅកម្ពុជា។ ’

As part of the launch in Cambodia, Press Play has conceptualized 5 branded content formats, in partnership with bespoke Fashion Designer, Remy Hou, who has accumulated a stellar list of celebrity clientele such as John Legend, Katy Perry, Justin Bieber and more who have sported his fashions on numerous shoots and red carpet events. These formats allow brands to be part of the content, and enable their consumers to see the brands in new and refreshing ways.
ជាផ្នែកមួយនៃការបើកដំណើរការនៅកម្ពុជា Press Play បានបង្កើតទម្រង់មាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) ចំនួន5ជាគោល ក្នុងការចាប់ដៃគូជាមួយលោក Remy Hou អ្នករចនាម៉ូដដែលបានសាងស្នាដៃដ៏ល្បីល្បាញសម្រាប់តារាពិភពលោកដូចជា John Legend, Katy Perry, Justin Bieber និងតារាជាច្រើនទៀត ដែលបានរំលេចស្នាដៃរបស់គាត់នៅក្នុងព្រឹត្តិការណ៍ថត និងព្រឹត្តិការណ៍ព្រំក្រហមជាដើម។ ទម្រង់ទាំងនេះ អាចបើកឱកាសឲ្យម៉ាកសញ្ញា ដើម្បីក្លាយជាផ្នែកមួយនៃមាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) និងអាចឲ្យអតិថិជនមើលឃើញម៉ាកសញ្ញាទាំងនោះតាមមធ្យោបាយថ្មីៗ។ 

Press Play is a division of Indochina Media (Cambodia), part of the award-winning Phibious Group, the region’s leading independent agency network, which has co- produced various content platforms across the region such as Dep365.com, hellohealth.com and kokiku.tv
Press Play គឺជាបណ្ដាញ Indochina Media (Cambodia) ដែលជាផ្នែកមួយនៃម្ចាស់ពានរង្វាន់ Phibious Group ដែលជាសម្ព័ន្ធភ្នាក់ងារឯករាជ្យឈានមុខគេនៅក្នុងតំបន់ និងបានចូលរួមបង្កើតទម្រង់វីដេអូផ្សព្វផ្សាយជាច្រើនទូទាំងតំបន់ ដូចជា Dep365.com, hellohealth.com និង kokiku.tv។

The rapidly-expanding Group and its divisions offer integrated communications, digital technology, content management and e-commerce solutions to the region via offices in Cambodia, Laos, Vietnam, Indonesia and Myanmar.
ក្រុមសម្ព័ន្ធដែលត្រូវបានពង្រីកយ៉ាងឆាប់រហ័ស នូវបណ្ដាញរបស់ខ្លួន មានផ្ដល់សេវាផ្សព្វផ្សាយដែលមានការរួមបញ្ចូល និងដំណោះស្រាយសម្រាប់អាជីវកម្មអនឡាញដល់តំបន់ តាមរយៈការិយាល័យរបស់ខ្លួននៅ កម្ពុជា ឡាវ វៀតណាម ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។