ខេត្តកំពង់ចាម៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ មានករណីដ៏រន្ធត់មួយ ដោយបុរសម្នាក់ បានយកពូថៅកាប់ចិញ្ច្រាំ ក្មួយបង្កើតរបស់ខ្លួន ដែលមានអាយុ៣ឆ្នាំ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិប្រខ្នោ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើតាមលោក ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា ជនល្មើសដ៏សាហាវយង់ឃ្នងនេះ មានឈ្មោះ ហួន សារុំ អាយុ៣៧ឆ្នាំ ហើយចំណែកក្មួយប្រុស ដែលត្រូវឃាតកសម្លាប់នេះ ឈ្មោះ ហ៊ឹម សារ័ត្ន អាយុទើបតែ៣ឆ្នាំប៉ុណ្ណោះ ។

លោកស្នងការ បានរៀបរាប់ថា ជនសង្ស័យជាមនុស្សវិកលចរឹក ដែលក្រុមគ្រួសារបានដាក់ច្រវ៉ាក់ ក្នុងរោងក្រោយផ្ទះមួយកន្លែង ហើយនៅថ្ងៃកើតហេតុ ច្រវ៉ាក់ដែលដាក់នៅជាប់ និងជនល្មើសនេះ ត្រូវបានរបូត ហើយជនល្មើសក៏យកពូថៅ ទៅកាប់ចញ្ច្រាំក្មួយរបស់ខ្លួន យ៉ាងសាហាវឃោរឃៅបំផុត បណ្តាលឲ្យក្មេងប្រុសស្លាប់យ៉ាង អាណោចអាធមជាទីបំផុត។

ក្រោយពីកើតហេតុភ្លាមៗ កម្លាប់សមត្ថកិច្ចនគរបាល មូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងបានចាប់ជនសង្ស័យភ្លាមៗផងដែរ ហើយខណៈពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុង កសាងសំណុំរឿងដើម្បីចាប់ការតាមផ្លូវច្បាប់ ៕

****** ព័ត៌មានអន្តរជាតិថ្មីៗ ******
តុលាការកំពូល បានសម្រេចទោសកំបាំងមុខ ឱ្យលោកស្រីយីងឡាក់ ជាប់ពន្ធនាគារ៥ឆ្នាំ ក្នុងករណីការនាំអង្ករចេញក្រៅប្រទេស និងការសន្យារទិញអង្ក…

បាងកក៖ នៅថ្ងៃទី ២៧ ខែកញ្ញានេះ តុលាការកំពូល នៃការិយាល័យឧក្រិដ្ឋកម្ម ដែលបានណាត់ជួប លោកស្រីយីងឡាក់ ដើម្បីចូលទៅជំនុំសាលក្រម នៅក្នុងករណីបោះបង់ចោល និងផ្អាកគម្រោងសន្យា ទិញស្រូវពីប្រជាពលរដ្ឋ និងនាំចេញស្រូវទៅក្រៅប្រទេស ដែលនាំឱ្យខូចខាតថវិការរដ្ឋចំនួន ៥០០ពាន់លានបាត ហើយក្នុងនោះដែរ មានអតីតនាយករដ្ឋមន្ត្រី លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ជាចុងចោទនៅក្នុងបណ្តឹង ។

សូមរំឮកដែរថា លោកស្រីយីងឡាក់ មិនបានចូលទៅតាម ការណាត់ជួបជាមួយតុលាការ នៅថ្ងៃទី២៥ ខែសីហាកន្លងទៅ តុលាការបានចេញដីកាចាប់ខ្លួនផងដែរ ។ ថ្មីៗនេះ អង្គភាពព្រហ្មទណ្ឌនៃតុលាការកំពូល បានអានសាលក្រម ផ្តន្ទាទោសលោកស្រី យីងឡាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដោយគ្មានការដោះលែង ។
គួរបញ្ជាក់ថា លោកស្រីត្រូវបាន រដ្ឋាភិបាលយោធាថៃ សង្ស័យថា បានរត់គេចខ្លួន ដោយយកប្រទេសកម្ពុជា ជាប្រទេសទី២ សម្រាប់ឆ្លងកាត់ ៕

សហការី KBN
ប្រភព៖ khaosod