ខេត្តកំពង់ឆ្នាំង៖ ស្ដ្រីម្នាក់ដើរកាត់ភ្លៀងទៅទិញ ស្រាផឹក ក៏ជួបនឹងគ្រោះអកុសល លង់ទឹកស្លាប់ ដោយគ្មានអ្នកដឹង ហើយ​សាក​​សពត្រូវអ្នកភូមិរាវរកឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៧ នៅមុខផ្ទះសំណាក់វិមានគង្គារ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

មន្ត្រីនគរបាលមូដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឌី សារ៉ន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះ​អាសន្ន និងបម្រើការ ក្នុងផ្ទះសំណាក់វិមានគង្គារ។

ប្រភពព័ត៌បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះសំណាក់ ដើរលុយទឹកនៅលើផ្លូវ ទាំងភ្លៀងកំពុងធ្លាក់ ក្នុងគោលបំណងទៅ​ទិញស្រាដែលលក់នៅតៀមក្បែរនោះ។ លុះពេលបាត់ជនរងគ្រោះយូរពេក ទើបបងរបស់គាត់ដើរ​ទៅតាមសួររកអ្នកជិតខាង និងអ្នកលក់ស្រា ប៉ុន្តែពួកគាត់ថា មិនបានឃើញជនរងគ្រោះមកទិញស្រានោះទេ។ ឮបែបនេះ
ទាំងបងរបស់ជនរងគ្រោះ និងអ្នកភូមិក៏បាននាំគ្នារាវរកជនរងគ្រោះ នៅក្នុងទឹកតាមបណ្ដោយផ្លូវ ក៏ប្រទះឃើញសពជនរងគ្រោះ នៅក្នុងទឹកក្បែរផ្ទះសំណាក់នោះ។

ក្រោយពេលកើតហេតុភ្លាមៗ គ្រួសារសពមិនបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលនោះទេ ហើយក៏ដឹកសពយកទៅតម្កល់ទុក នៅក្នុងវត្តយាយទេព លុះមកដល់ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ច ។ បន្ទាប់មក សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំ បានចុះទៅពិនិត្យ រួចហើយថា ជនរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកប្រាកដមែន៕ សហការី KBN

អត្ថបទទាក់ទង…

ហួសចិត្ត…! ចេញពីផឹកស្រវឹង បើកម៉ូតូចុះទឹកសមុទ្រ… ស្លាប់ខ្លួនឯង

ខេត្តកែប៖ បុរសម្នាក់ទើបនឹងចេញពីផឹកស្រវឹង បានចុះម៉ូតូខុសផ្លូវធ្លាក់ពីចំណោតចូលទៅក្នុងទឹកសមុទ្រ បណ្ដាលឲ្យស្លាប់​យ៉ាងអណោចអធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាចុះទៅស្រង់សាកសព និងម៉ូតូ កាលពី​វេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចឆ្នេរពយដំណាក់កែប ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលចរាចរក្រុងកែប បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ាប់ យ៉ា ប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ រស់នៅ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ក្បែរកន្លែងកើតហេតុ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមានគ្រោះអកុសលនោះ គេឃើញជនរងគ្រោះ​ទើបនឹងចេញពីផឹក ហើយជិះម៉ូតូម៉ាក​វីវ៉ា ពណ៌ខ្មៅ ស្លាកលេខ កែប 1A-3001 តែម្នាក់ឯងទាំងសភាពស្រវឹងជោកជាំ។ លុះពេលគាត់ជិះម៉ូតូមកដល់ចំណុចកើតហេតុ ទំនងជាជាតិសុរាធ្វើទុក្ខខ្លាំងពេក រហូតលែងធ្វើម្ចាស់ការលើខ្លួនឯងបាន ទើបធ្វើឲ្យម៉ូតូរេចង្កូតខុសផ្លូវ ធ្លាក់ពីលើចំណោតចុះទៅក្នុងទឹកសមុទ្រ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាចុះស្រង់ម៉ូតូ និងសាកសពរបស់ជនរងគ្រោះ ប្រគល់ឲ្យសាច់ញាតិដឹកទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕