បន្ទាប់ពីបានជ្រួតជ្រាប រឿងរ៉ាវស្នេហាពិតរបស់ សារ៉ា និង ចូនហើយ បានធ្វើឲ្យបេក្ខភាពជាងមួយពាន់ លាតត្រដាងស្នេហារបស់ខ្លួន ក្នុងកម្មវិធីប្រកួតប្រជែង ក្តីស្រលាញ់ My Lovewraps Contest ដែលអត្ថន័យនៃស្នេហាទាំងនោះ សរបញ្ជាក់ពីមោទនភាព មនោសញ្ចេតនាជ្រាលជ្រៅ និងអនុស្សាវរីយ៍ដក់ជាប់ ក្នុងដួងចិត្តនៃស្នេហាពិត របស់ពួកគេ។ នេះក៏ជាការលាតត្រដាង នូវមនោសញ្ចេតនាពិត និងទំនាក់ទំនងដ៏ជិតស្និទ្ធ របស់ខ្លួនចំពោះក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ជាទីស្រលាញ់ផងដែរ។

កម្មវិធីប្រកួត​ My Lovewraps របស់ Doublemint បានប្រព្រឹត្តិទៅអស់រយៈពេល ៦សប្តាហ៍ដោយចាប់ផ្ដើម ពីថ្ងៃទី 01 ខែសីហា រហូតដល់ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2017 ​ក្នុងគោលបំណងលើកទឹកចិត្ត អ្នកឲ្យរំឭកនូវអនុស្សាវរីយ៍ ផ្អែមល្ហែមតាមរយៈការ ចូលរួមចែករំលែករូបថត បីសន្លឹក ដែលប្រែក្លាយទៅជាគំនូរ ព្រាងលើក្រដាសស្ករកៅស៊ូ​ Doublemint។​ វីដេអូ របស់​ សារ៉ា និង ចូន ដែលទទួលបានការចូលទស្សនា ជាង​មួយលានដង ពីសំណាក់អ្នកគាំទ្របានជំរុញ និងទាក់ទាញឲ្យប្រជាជនកម្ពុជា ជាង 1,000 ​នាក់ចូលរួមក្នុងកម្មវិធីនេះ។

ជាមួយនឹងកំណត់ត្រា ចងចាំដ៏ផ្អែមល្ហែមនៃរូបថត បីសន្លឹក​ ដែលបង្ហាញនៅលើ គំនូព្រាងក្នុងក្រដាស់រុំ Doublement ធ្វើឲ្យគូស្នេហ៍មួយគូ ក្លាយជាម្ចាស់ជ័យលាភី ក្នុងការប្រកួតរបស់ My Lovewraps របស់ Doublemint និងឈ្នះដំណើរកម្សាន្ត ទៅកាន់កោះសង្សារ ដែលជាទីប៉ងប្រាថ្នានៃមនុស្សម្នាជាច្រើន។

ក្នុងចំនោមអ្នកចូលរួមទាំងអស់ យើងបានរកឃើញគូស្នេហ៍ដែលឈ្នះក្នុងកម្មវិធី​ នោះគឺលោក​ ចន្ធី វិចិត្រ្តា​​ ដែលរស់នៅរាជធានីភ្នំពេញ។ ពួកគាត់នឹងទៅស្នាក់នៅសណ្ឋាគារសុខា និងកោះសង្សារ។​ ទន្ទឹមនឹងនេះដែរ មានគូស្នេហ៍ចំនួន 50គូទៀត ឈ្នះរង្វាន់
ញុំាស្ករកៅស៊ូ Doublemint រយៈពេលពេញមួយឆ្នាំ។

លោកចិត្រ្តាដែលមានឈ្មោះហៅក្រៅក្នុង Facebook ថា ចាន់ត្រា ជានិស្សិតផ្នែកវិស្វករ។​ ដំបូងគាត់បានឃើញកម្មវិធីនេះក្នុង Facebook រួចគាត់ក៏បានទៅពិភាក្សាជាមួយនឹង មិត្តស្រីរបស់គាត់ដើម្បីចូលរួមលេងក្នុងកម្មវិធីនេះ។​ គាត់បាននិយាយថា “ពួកយើងពិតជាសប្បាយរីករាយ និងរំភើបខ្លាំងណាស់ដែលបានឈ្នះក្នុងកម្មវិធីនេះ ហើយយើងខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុន Doublemint ដែលបានបង្កើតកម្មវិធីនេះឡើង និង សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់មិត្តភ័ក្តិទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ ពួកយើងទាំងពីរនាក់។”

នេះជារូបថតគូស្នេហ៍ ដែលទទួលបានជ័យលាភីក្នុងកម្មវិធី My Lovewraps
នេះជារូបថតគូស្នេហ៍ ដែលទទួលបានជ័យលាភីក្នុងកម្មវិធី My Lovewraps

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Doublemint Cambodia មានភាពរីករាយយ៉ាងក្រៃលែង ដែលបានឃើញគូស្នេហ៍ ជាច្រើនគូ និង គ្រួសារខែ្មរជាច្រើន បង្ហាញនូវអារម្មណ៍ពិត និងក្តីស្រលាញ់របស់ពួកគាត់ ចំពោះគ្នាទៅវិញទៅមក។ នេះគឺជាសមិទ្ធិផល ដ៏ធំធេងរបស់កម្មវិធី ហើយពួកយើងនឹងនាំមកនូវកម្មវិធី រំភើបៗដទៃទៀត ជូនដល់អ្នកគាំទ្រ Doublemint ទាំងអស់។

សូម Like​​ ហ្វេសប៊ុកផេករបស់ Doublemint Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ
Facebook.com/DoublemintCambodia