នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន​ TODAY ISP គឺជាក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ិនធឺណិតឈានមុនគេលើបច្ចេកវិទ្យាអ៊ុបទិកក្រោមដី ១០០% ដំបូងគេបំផុត បានរៀបចំ​កម្មវិធីពិសេស​ផ្តល់ដល់​អតិថិជនទាំងអស់ ដោយការបន្ថែមល្បឿនអ៊ិនធឺណិតរហូតដល់ទៅ​១០ដង​។

ចំពោះកម្មវិធីបន្ថែមល្បឿនដ៏អស្ចារ្យរបស់ក្រុមហ៊ុន គឺផ្តល់ជូនដល់អតិថិជនប្រើប្រាស់តាមគេហដ្ឋានទាំងអស់ ដែលបានភ្ជាប់កញ្ចប់សេវាអ៊ិនធឺណិត TODAY Fiber តែប៉ុណ្ណោះ និងមានសុពល​ភាពចាប់ពី ថ្ងៃ ច័ន្ទ ទី ១៨ ខែកញ្ញា រហូតដល់ថ្ងៃអាទិត្យ ទី ២៤ កញ្ញា ឆ្នាំ២០១៧ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ សូមរីករាយនឹងការផ្តល់ជូនអ៊ិនធឺណិតឥតដែនកំណត់ជាមួយល្បឿនបន្ថែម ១០ដង ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌដោយមេត្រីភាព។

សូមបញ្ចាក់ជាថ្មីថា TODAY ISP គឺជាក្រុមហ៊ុនដែលផ្តល់ជូននូវសេវាអ៊ិនធឺណិតឈានមុនគេបង្អស់ និងផ្តោតសំខាន់ទៅលើគុណភាព និងសេវាកម្ម ព្រមទាំងមានអ្នកជំនួយបច្ចេកទេសយ៉ាងស្ទាត់ជំនាញ ។ ចំពោះអតិថិជនមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ស្វែងយល់បន្ថែមពីព័ត៌មានផ្សេងៗ សូមទំនាងក់ទំនងមកកាន់លេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​