ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា ចាប់ពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះទៅ អគ្គិសនី​កម្ពុជា នឹងផ្តាច់ចរន្តអគ្គិសនី នៅអនុស្ថានីយទី២ (GS២-F១៤A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន រួមមាន ទី១-ផ្លូវលេខ២៧ ផ្លូវលេខ៤៣០ ផ្លូវលេខ៤៩៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងទី២-ភូមិម័ល ភូមិសំបួរ ភូមិខ្វា ភូមិថ្មី និងភូមិល្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពដដែល បានបន្តថា បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងស្វែងរកកន្លែងខូចខាត ដើម្បីជួសជុលជូនអតិថិជនឲ្យឆាប់​មានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕