យោងតាម Account ហ្វេសប៊ុកមួយ បានបង្ហោះនូវពិធីបញ្ជាន់អារក្សមួយ តែមិនបានបញ្ជាក់ពីទីតាំង នៃការធ្វើពិធីនោះទេ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគេបានឃើញស្ត្រីម្នាក់ រាំបណ្តើរ បញ្ចេញក្បាច់គុណបុរាណខ្មែរបណ្តើរ ហើយគេបានសន្មត់ថា អារក្សអ្នកតាចូលក្នុងខ្លួនរបស់គាត់ ហើយម្ចាស់ខ្លួនគាត់ ក៏មិនបានដឹងថា ខ្លួនគាត់កំពុងធ្វើអ្វីនោះដែរ ។

នេះគឺជាអបិយជំនឿមួយ របស់ខ្មែរយើងដែលមាន តាំងពីយូរលង់ណាស់មកហើយ ដោយពិធីបញ្ជាន់អារក្សនេះ ត្រូវបានគេធ្វើឡើង នៅតាមទីជនបទ ឬខេត្តក្រុងមួយចំនួន ដោយគេជឿថា ការបញ្ជាន់អារក្ស នឹងនាំមកនូវសេចក្តីសុខ ដល់អ្នកភូមិ និងការបួងសួង សុំឲ្យជាពីជម្ងឺទាំងឡាយ ដែលបៀតបៀនមកលើខ្លួនរបស់ពួកគេ ។

ទោះជាយ៉ាងណា ម្ចាស់វីដេអូ ដែលបានបង្ហោះនោះ បាននិយាយទាំងព្រឺរោមថា “មិនមើល មិនសែរចែកគ្នាមើល ប្រយ័ត្នស្តាយក្រោយណា តាំងពីកើតមក មិនដែលជួបមិនដែលលឺទេ នេះហើយពិធីបញ្ជាន់អារក្ស ដែលគ្រប់គ្នាធ្លាប់បានរៀន លឺមួយដងមិនស្មើនឹង ឃើញផ្ទាល់ភ្នែកម្តងឡើយ ពិតជាក្បាច់គុនបុរាណខ្មែរ សុំខ្មាសមែន?” ។

សូមទស្សនា ដូចខាងក្រោម៖