ពីមួយថ្ងៃទៅមួយថ្ងៃ តារាកំប្លែង នាយ ចយ និង គូស្នេហ៍ កាន់តែផ្អែមល្ហែមនឹងគ្នាឡើងហើយ ធ្វើឱ្យបណ្ដាទស្សនិកជនជាច្រើន ពិសេសអ្នកនិយមប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បាននាំគ្នាលួចច្រណែន ហើយអ្នកខ្លះនៅតែមិនអស់ចិត្ត ចំពោះក្ដីស្នេហ៍អ្នកទាំងពីរ ព្រោះថាគូស្នេហ៍តារាកំប្លែង រូបនេះមានមុខមាត់ និង រូបរាងស្រស់ស្អាត មិនសមលង់ស្នេហ៍ នាយ ចយ ឡើយ ។

ខណៈចេះតែមាន ពាក្យចចាមអារ៉ាម មិនព្រមដាច់ ទាក់ទងនឹងរឿងស្នេហា ខុសពណ៌មួយគូនេះថា ខាងស្រីស្រឡាញ់ នាយ ចយ ដើម្បីតែលុយ កាលពីពេលថ្មីៗនេះ នារីរូបស្រស់ជាគូស្នេហ៍ តារាកំប្លែងខាងលើ ស្រាប់តែទម្លាយ ពាក្យពេចន៍មួយចំនួន នៅលើគណនីហ្វេសប៊ុក ធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាថ្មី ។

នារីវ័យក្មេងដែលជាគូស្នេហ៍ តារាកំប្លែងស្ថិតក្នុងក្រុម នាយ ក្រឹម រូបនេះ បានព្រលយសម្ដីថា «កូនចៅធ្វើបុណ្យថ្ងៃនេះ គឺកូនចៅធ្វើដោយចិត្តស្មោះ ហើយកូនចៅ ក៏សូមបួងសួង ឱ្យគ្រួសារកូនចៅជៀសផុត ពីអ្នកមើលងាយ និង អ្នកដែលឈ្នានីស និង មនុស្សទមិឡ មនុស្សអត់គុណធម៌ និង រឿងអាក្រក់ៗ ឱ្យជៀសចេញឆ្ងាយ មិនថាជាតិនេះ ឬជាតិក្រោយ កូនចៅសុំតែសេចក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតែប៉ុណ្នោះ» ៕ Cake