ខេត្តព្រះសីហនុ៖ មុនេះបន្តិចតារាចម្រៀងជើងចាស់ម្ចាស់បទ «កោះឧកញ៉ាតី» លោក ណយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចរ រវាងរថយន្តរបស់លោក ជាមួយម៉ូតូធំមួយគ្រឿង ហើយយោងតាមសេចក្ដីរាយការបឋមបានឱ្យដឹងថា ម្ចាស់ម៉ូតូធំខាងលើ បានស្លាប់នៅកន្លែងកើតហេតុ នៅចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើនេះត្រូវបានគេដឹងថា បង្កឡើងដោយភាគីម៉ូតូធំ បានបើកទៅបុករថយន្តរបស់តារាចម្រៀង ណយ វ៉ាន់ណេត ពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូស្លាប់នៅកន្លែង កើតហេតុ ចំណែក លោក ណយ វ៉ាន់ណេត រងរបួសធ្ងន់ ហើយរថយន្តរបស់លោកខូចខាតយ៉ាងដំណំ ។

សូមបញ្ជាក់ដែរថា ទោះជាយ៉ាងណាកក្ដី ក្នុងកំលុងពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតណាមួយ បង្ហាញពីហេតុការណ៍គ្រោះថ្នាក់នេះឡើយ ហើយក្រុមការងារយើងនឹងចុះផ្សាយបន្ត ប្រសិនបើមានព័ត៌មានបន្ថែម ៕
សហការី KBN