ប្រទេសថៃ៖ បុរសភេទទី៣ម្នាក់ ពិបាកចិត្តខ្លាំងពេក ព្រោះតែឈ្លោះជាមួយមិត្តប្រុស ហើយមិត្តប្រុសមិនចាប់អារម្មណ៍ មកលើខ្លួន ក៏បានសម្រេចចិត្ត Live វីដេអូផ្ទាល់ ក្នុងហ្វេសប៊ូករបស់ខ្លួន ដោយការចង.កសម្លាប់ខ្លួន ហើយបន្ទាប់ពី Live ភ្លាម មានអ្នកចូលមើល ជាង៤ពាន់នាក់ ភ្លាមៗផងដែរ ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៥ កញ្ញា ២០១៧ ដោយមានការ ស៊ែរ និង បង្ហោះវីដេអូឃ្លីបនេះ ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ូកនៅថៃ ខណៈពេលដែលបុរសភេទទី៣ ម្នាក់នោះកំពុងតែចង.កខ្លួនឯង ដើម្បីឌឺឲ្យសង្សារប្រុសរបស់ខ្លួន និងមិត្តភក្តិដែលនៅក្នុងហ្វេសប៊ូកទៀតផង ។

នៅពេលដែលរូបគេ កំពុងតែ Live វីដេអូនោះ មានអ្នកចូលទស្សនា ចំនួនជាង៤ពាន់នាក់ ខ្លះក៏បានចូលសម្តែង អារម្មណ៍លើកទឹកចិត្ត និងហាមមិនឲ្យគិតខ្លីដូច្នេះទៀត ។ ក្រោយមកក៏មានដំណឹងថា អ្នកដែលបានឃើញហេតុការណ៍នេះ បានរាយការណ៍ទៅ ក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត ឲ្យចុះទៅជួយ ដោយមានអ្នកបានដឹងថា បុរសភេទទី៣នេះ បាន Live វីដេអូចេញពីបន្ទប់ជួល ក្បែរមហាវិទ្យាល័យមួយកន្លែង។

ក្រុមអ្នកជួយសង្គ្រោះបានចុះទៅដល់ កន្លែងកើតហេតុ ក្នុងទីរួមខេត្តអាងថង ហើយបានប្រទះឃើញ បុរសភេទទី៣ម្នាក់នោះ នៅតែម្នាក់ឯង ទើបក្រុមអ្នកជួយសង្គ្រោះ បានស្រែកហៅ និង និយាយលួងលោម មិនឲ្យធ្វើអ្វីផ្តេចផ្តាស់ ខណៈពេលនោះ បុរសភេទទី៣ម្នាក់នោះ មិនទាន់បានចង.កនៅឡើយទេ ហើយព្រមស្តាប់តាមក្រុមអ្នកជួយសង្គ្រោះ បញ្ឈប់សកម្មភាពរបស់ខ្លួន ហើយដើរចេញមកក្រៅ។

បន្ទាប់ពីរូបគេ បានដើរចេញមកក្រៅហើយ ក្រុមអ្នកសង្គ្រោះបានចូលទៅយកខ្សែរ ដែលរូបគេបំរុងនិងចង.កខ្លួនឯងនោះ ចេញមកក្រៅបន្ទប់ ហើយមើលទៅអាការៈរបស់ បុរសភេទទី៣នោះ មានភាពស្រពាប់ស្រពោនណាស់ ហើយរូបគេបានរៀបរាប់ប្រាប់ឲ្យដឹងថា ៖

មូលហេតុដែលរូបគេ សម្រេចចិត្តចង.កសម្លាប់ខ្លួននេះ ព្រោះតែរឿងឈ្លោះប្រកែកជាមួយសង្សារប្រុសរបស់គេ ហើយម្យ៉ាងទៀត មានរឿងជាច្រើន ដែលធ្វើឲ្យនាងពិបាកក្នុងចិត្ត ដោយនាងរស់នៅម្នាក់ឯង កណ្តោចកណ្តែង ទើបនាងមិនចង់រស់តទៅទៀត ៕

ប្រភព៖ សារព័ត៌មាន ខោវស៊ូត