បន្ទាប់ពីតារាស្រីថៃដ៏ល្បីល្បាញនាង Chompoo Araya សម្រាលបានកូនប្រុសភ្លោះ នៅឯមន្ទីរពេទ្យ Bumrungrad ប្រទេសថៃ ដោយវិធីវះកាត់ កាលពីម្សិលមិញនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ អន្ទះសាចង់ឃើញមុខកូនរបស់នាងទាំង ២នាក់យ៉ាងខ្លាំង ខណៈដែលភ្លាមៗ គ្រូពេទ្យមិនទាន់អនុញ្ញាត្តឱ្យបង្ហាញព្រោះ ទារកត្រូវការ រក្សាទុកក្នុងកែវទារក ប៉ុន្តែនៅក្នុងថ្ងៃនេះ អ្នកគាំទ្រ បានបង្ហាញអារម្មណ៍រីករាយម្ដងទៀត ដោយសារទារកភ្លោះរបស់តារាស្រីខាងលើ ត្រូវបានបង្ហាញជាសារធារណៈ នៅលើបណ្ដាញអ៊ីនធឺណេត ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ០៦ ខែកញ្ញា ម្សិលមិញនេះ តារាស្រី Chompoo Araya សម្រាលបានកូនប្រុសភ្លោះប្រកបដោយសុវត្ថិភាពទាំងម្ដាយនិងកូន នៅឯមន្ទីរពេទ្យ Bumrungrad ប្រទេសថៃ ដោយវិធីវះកាត់ ហើយទារកទាំង ២នាក់កើតមុនក្រោយគ្នាប្រមាណតែ ១នាទីប៉ុណ្ណោះ ។

យោងតាមប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា កូនភ្លោះរបស់ Chompoo Araya ទើបតែសម្រាលសោះ តែមានកាយសម្បទារឹងមាំ ដោយម្នាក់មានទម្ងន់ ២.៦៦គីឡូក្រាម ចំណែកម្នាក់ទៀតមានទម្ងន់ ២.៥៦គីឡូក្រាម ហើយកម្ពស់ប្រហែល ៤៧.៥សង់ទីម៉ែត្រ ។

ប្រភពបានឱ្យដឹងទៀតថា ក្រោយពីសម្រាលបានកូនភ្លោះ Chompoo Araya បានដាក់ឈ្មោះឱ្យកូនបងថា SayFah និងឈ្មោះហៅក្រៅ Thunder ចំណែកកូនប្អូនគឺ Phayuk និងឈ្មោះហៅក្រៅគឺ Storm ៕ សហការី KBN