ខេត្តសៀមរាប៖ បុរសម្នាក់តូចចិត្តនឹងការកើតជំងឺរ៉ាំរ៉ៃ ក៏ចងកសម្លាប់ខ្លួន ហើយសាកសពត្រូវគេប្រទះឃើញ​ បង្កឲ្យភ្ញាក់​ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៥១នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងភូមិដងផ្អាវ ឃុំពង្ររក្រោម ស្រុកជីក្រែង។

មន្ត្រីនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជុំ ជី អាយុ ៥៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយគាត់បាន​កើតជំងឺរ៉ាំរ៉ៃ(ទឹកនោមផ្អែម) អស់រយៈពេលជាយូរមកហើយ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែគេប្រទះឃើញជនរងគ្រោះបានចងកស្លាប់​ ក៏បង្កឲ្យភ្ញាក់ផ្អើលពេញភូមិ និងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅពិនិត្យ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីទទួលបាននូវព័ត៌មានបែបនេះភ្លាម លោក សុខ សុទ្ធាវុធ អធិការនគរបាលស្រុក ក៏បានបញ្ជាឲ្យមន្ត្រីជំនាញចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពរបស់ជនរងគ្រោះ ដោយយរកពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយ។ ដូច្នេះសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន​ប្រាកដ​មែន រួចហើយក៏ប្រគល់ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សហការី KBN