មានអ្នកក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ ចាប់អារម្មណ៍ខ្លាំងទៅលើ ការនិពន្ធរឿងបែបស្នេហាផ្អែមល្ហែមរបស់កុមារាម្នាក់ ដែលមានអាយុត្រឹមតែ ៨ឆ្នាំ និងកំពុងសិក្សាថ្នាក់ទី២ ខ១ នៃសាលាបឋមសិក្សា វត្តបូព៌ ដោយសាច់រឿងរបស់ប្អូនសម្បីតែអ្នកម្ដាយ ក៏មានអារម្មណ៍ភ្ញាក់ផ្អើលដែរ ។

យោងតាមការរៀបរាប់របស់ទំព័រហ្វេសប៊ុក «ថ្នាក់ទី៦ ក១» ដែលបានបង្ហោះកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧ បានឱ្យដឹងថា កុមារាខាងលើនេះ មានឈ្មោះ ឈួរ ហេងឈាន ហើយសម្រាប់រឿងដែលអមជាមួយរូបភាពរបស់គេ មានចំណងជើងថា «ស្នេហារបស់ឈានឈាន» ។

ចង់ដឹងថា តើស្នាដៃនិពន្ធរឿងរបស់ក្មេងប្រុសអាយុ ៨ឆ្នាំ ខាងលើ ប្លែកយ៉ាងណា សូមទស្សនាការបង្ហាញាខាងក្រោមនេះទាំងអស់គ្នា ៖
សហការី KBN
ប្រភព៖ Facebook