ខេត្តកណ្ដាល៖ យុវជនម្នាក់បានកើតអាការខ្យល់គរ ដោយអត់មានអ្នកណាដឹង និងជួយសង្គ្រោះពុំទាន់ពេលវេលា បណ្ដាលឲ្យ​ស្លាប់​យ៉ាងអណោចអធ័ម ហើយសាកសពត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ដេក ស្ថិតក្នុងភូមិព្រែកថី្ម ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពន្លៃ សីលា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិត មានលំនៅក្នុងភូមិកេីតហេតុខាងលើ ហើយជនរងគ្រោះ បានស្លាប់ដោយសារជំងឺខ្យល់គរ។

បើតាមសម្ដីរបស់សាច់ញាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះ បានត្រឡប់​មកពីផឹកស្រា ហើយក៏ចូលដេក នៅក្នុងផ្ទះបាត់ទៅ។ លុះមកដលវេលាខាងលើ ឪពុករបស់ជនរងគ្រោះ មិនឃេីញកូនបេីកទ្វារ ទើបគាត់គោះទ្វារស្រែកហៅកូន តែមិនឮសំឡេងឆ្លើយតប។ នៅពេលនោះ គាត់ក៏បានរុញទ្វារចូលទៅមេីល ទេីបដឹងថាកូនរបស់គាត់បានស្លាប់បាត់ទៅហេីយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពេលទទួលបានដំណឹងបែបនេះ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីនគរបាលជំនាញ ក៏បានចុះទៅពិនិត្យ និងធ្វើកោសល្យ​វិច័យលើសាកសព ដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គរបា្រកដមែន។ បន្ទាប់​មក សមត្ថកិច្ចក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សហការី KBN