ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកបានចុះផ្សាយ ពីហេតុការណ៍មួយត្រូវបាន ប្រជាជនជាច្រើន បានចូលរួមក្នុងពិធី បញ្ជាន់គ្រូ ដោយមានការចូលរួម ពីលោកគ្រូឥសី ឈ្មោះ ចែវ នឿដូង ដែលជាគ្រូចាក់សាក់ ដ៏ល្បីម្នាក់នៅក្នុងស្រុកលាតឡុងកែវ ខេត្តប៉ាផុមថានី មកធ្វើជាប្រធាន ដើម្បីបើកពិធី ។

ការបើកពិធីនេះ គឺមានការសុំម្ចាស់ទឹកម្ចាស់ដី សុំសិរីសួស្តី បារមីរបស់សាលារៀន វត្តបួរកែវ ស្រុកលាតឡុងកែវ ខេត្តប៉ាផុមថានី ដោយបរិយកាសក្នុងពិធីនេះ មានប្រជាជនជាច្រើនដែលបាន ជឿលើព្រលឹងអារក្ស បាននាំគ្នាចូលរួមសូត្រមន្ត បូជាព្រះ ព្រមទាំងបូជាដោយគ្រឿងភ្លេង មុនពេលដុតភ្លើងប្រើដោយសាំង ។

ហើយក៏មានការសែនជា នំចំណី គ្រាប់សណ្តែកដាក់ថ្វាយ ដល់ព្រះអង្គជាម្ចាស់ មានដូចជា ព្រះពុទ្ធរូប ព្រះសិវៈ ព្រះម៉ែឱម៉ាទេវី ព្រះវិស្ណុ ព្រះនាងកុងសីងរិន ព្រះព្រហ្ម ព្រះម៉ែដៃ១០ ព្រះម៉ែធរណី ព្រះម៉ែគង្គា ព្រះម៉ែអគ្គី ហើយក៏ជាការបូជាព្រះអាទិទេព សុំសេចក្តីសុខតែប៉ុណ្ណោះ ។

ក្នុងពិធីនោះផងដែរ ក៏មានប្រជាជនចូលរួមក្នុងការដុតភ្លើង រាំបង្ហាញតាមសម្លេងសូត្រ ហែរហមថ្វាយអាទិទេពទាំងឡាយ រួមទាំងដុតភ្លើងដាក់សំណែន សែននំចំណី បោះចូលទៅក្នុងភ្លើងដើម្បីឧទ្ទិសថ្វាយ ដើម្បីសុំព្រលឹងរបស់ខ្លួនឯង ឲ្យនៅជាប់ជាមួយព្រះអង្គ ព្រមទាំងទទួលសេចក្តីសុខ សិរីមង្គល និងបង្ហាញភាពកត្តញ្ញូរ ថ្លែងអំណរគុណដល់ព្រះអង្គទេពផងដែរ ៕