កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ទើបតែដណ្ដើមបានមេដាយមាសចំនួន ១ គ្រឿងជូនប្រទេសកម្ពុជា ដោយនាងបានយកឈ្នះលើកីឡាការិនីជម្រើសជាតិហ្វីលីពីន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ។

ទន្ទឹមនឹងនោះ កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ក៏ទទួលបានមេដាយមាស ១គ្រឿងផងដែរ បន្ទាប់ពីយកឈ្នះលើកីឡាករថៃ ដោយពិន្ទុផងដែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នេះផងដែរ ។

រឿងដែលសំខាន់ បន្ទាប់ពី ស៊ន សៀវម៉ី និង ឃឹម ឌីម៉ា បានក្លាយជាម្ចាស់មេដាយមាសម្នាក់ ១គ្រឿងភ្លាម គេសង្កេតឃើញបណ្ដាប្រជាពលរដ្ឋទាំងក្នុង និង ក្រៅប្រទេស ពិសេសអ្នកប្រើប្រាស់សបណ្ដាញសង្គមហ្វេសប៊ុក បានចូលរួមអបអរសាទរដល់កីឡាករ និង កីឡាការិនីទាំងពីររូបនេះ ស្ទើរតែពេញផ្ទៃប្រទេសតែម្ដង នាំគ្នារីករាយនូវជោគជ័យមួយនេះយ៉ាងខ្លាំង ៕
សហការី KBN