កាល​ពី​ថ្ងៃ​​អាទិត្យ ទី 27 ខែ​ សីហា​ នេះ ព្រឹត្តការណ៍​ដ៏​ធំមួយ​ បាន​ចាប់​ផ្តើម​បើក​ឆាក​ដំបូងនៅ​ ទី​រួម​ខេត្ត តាកែវ ដោយ​មាន​ការ​ប្រគំ​តន្រ្តី និង​ការ​កំសាន្ត​ដ៏​សម្បូរ​បែប ។ ចាប់​តាំង​ពី​ពេល​រសៀល ទស្សនិក​ជន​យ៉ាង​ច្រើន​កុះ​ករ បាន​មក​ចូល​រួម​ក្នុង​ព្រឹត្តការណ៍តន្ត្រី Eragold Carnival 2017 ដើម្បីត្រៀម​ជួប​ជា​មួយកំពូល​​តារា​ចម្រៀង និង​ចូល​រួម​យ៉ាង​រីករាយ ជាមួយ​ការ​តាំង​លក់​ផលិតផល​ជាច្រើន​មុខ ។

ពេល​រាត្រី​ឈាន​ចូល​មក​ដល់ ភាព​រំភើប រីករាយ បាន​កើត​ឡើង ជាមួយសម្លេង​ហ៊ោ​កញ្ជ្រៀវ ពេញ​ទី​តាំង ព្រឹត្ត​ការណ៍ Eragold Carnival 2017 ស្វាគមន៍​ការ​បើក​ឆាក​ដំបូង​នៃ​កម្មវិធី ដែល​មាន​វត្ត​មាន កំពូល​តារា​ចម្រៀង ឳក សុគន្ធកញ្ញា លោក ឆន​ សុ​វណ្ណ​រាជ កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីហ្សា លោក Step និង​ កញ្ញា រ៉េត ស៊ូ​ហ្សាណា ។ ពី​មួយបទ ទៅ​មួយ​បទ​ របស់​កំពូល​តារា​ចម្រៀង​ ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​នេះ ភាព​រំភើប ដ៏​ស្រស់​ថ្លា បាន​កើត​មាន​ពេញ​ផ្ទៃ​ទី​តាំង ដែល​ពោពេញ​ដោយ​ទស្សនិក​យ៉ាងច្រើនកុះ​ករ និង​ហ៊ោ​កញ្ជ្រៀវ គាំទ្រ​ដល់​តារា​ចម្រៀង​ក្នុង​ដួងចិត្ត​របស់​ខ្លួន ។

នៅ​ពេល​កម្ម​វិធី​ជិត​ឈាន​ដល់​ទី​បញ្ចប់ ភាព​រីករាយ បាន​បន្ត​កើន​ឡើងជា​មួយ​ការ​ចាប់​ឆ្នោតរង្វាន់ធំ រួម​មាន​ ម៉ូតូ Honda Dream 2017 ទូរទស្សន៍ LED 32” និង​រង្វាន់​ជា​ច្រើន​ទៀត ជូន​ដល់​អតិថិជន​ដែល​បាន​ចូល​រួម​ទិញ​ផលិតផលជា​ច្រើនមុខ​ដែល​មាន​តាំង​លក់​ជា​ពិសេស ។ ដើម្បី​ចែក​រំលែក​នូវ​ទិដ្ឋភាពដ៏រីករាយ​នេះ Eragold Carnival ក៏មាន​ផ្សាយ​ផ្ទាល់​តាម​រយៈកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង​ទំព័រ​ហ្វេសប៊ុក​ Eragold Singapore ។

ព្រឹត្ត​ការណ៍​ដ៏​អស្ចារ្យ​នេះបាន​រៀប​ចំ​ឡើង​ ដើម្បី​ផ្តល់ភាព​រីករាយ ដល់​ទស្សនិកជន គ្រប់​បណ្តា​ខេត្ត​ ក្រុង និង​ការ​ផ្តល់​ជូនជា​ពិសេស​​នូវ​ផលិត​ផល​ដែល​មាន​គុណភាព​ខ្ពស់ ដែល​អតិថិជន​ទាំង​អស់​តែង​មាន​ទំនុក​ចិត្ត ។ ព្រឹត្ត​ការណ៍​ Eragold Carnival 2017 នេះ​នាំ​មក​ជូន​ជា​ពិសេស​ដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ GoldRoast ទឹកដោះគោ Gold Cupp ម្សៅ​ពោត​សាលី Calsome ភេសជ្ជៈ​ប៉ូវ​កម្លាំង Zeus Blue ប្រេង​ផ្កា​ឈូក​រ័ត្ន OREY ត្រីខ Singapore Brand និង ប៊ីចេង Jin Jing ។ ផលិត​ផល​ទាំង​អស់​សុទ្ធ​តែ​ជា​ផលិត​ផល​គុណភាព​ខ្ពស់​ពី​ប្រទេស​ សាំង​ហ្គាពួរ និង​នាំ​មក​ជូន​ផ្តាច់​មុខ​ដោយ ស៊ូន ស៊ូន គ្រុប ។ រាល់​ផលិតផល​ទាំង​អស់ និង​មានការតាំង​លក់ ជាមួយ​ការ​ផ្តល់​ជូន​ពិសេស នៅគ្រប់​ព្រឹត្តការណ៍ Eragold Carnival 2017 ។

Eragold Carnival 2017 នឹង​បន្ត​វត្តមាន​ជាបន្តទៀត រយៈ​ពេល 2 ថ្ងៃ គឺនៅ​ថ្ងៃទី 2 និងទី 3 ខែ កញ្ញា ឆ្នាំ 2017 នៅ​ទីតាំង ស្តាត​ចាស់ ទី​រួម​ខេត្ត កំពង់ធំ ។ សូម​ចូល​រួម​ដើម្បី​ទទួល​យក ភាព​រីករាយ ដ៏​ស្រស់​ថ្លា ក្នុង​ព្រឹត្តការណ៍ Eragold Carnival 2017 ។