សិល្បៈ ៖ ថ្មីៗនេះ ម្ចាស់បទ «អតីត» លោក Poa Ploy បានបញ្ចេញបទចម្រៀង Cover មួយបទមានចំណងជើងថា «คำแพง (ខាំផែង)» ដែលជាសំនៀងដើមដោយលោក แซ็ค ชุมแพ (ស៊ែក ឈុំភែរ) ។

សម្រាប់បទចម្រៀង «คำแพง» នេះទៀតសោត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យថៃ ហើយក្នុងនោះក៏មានអ្នកគាំទ្រខ្មែរយើងមួយចំនួនដែរ ដូចនេះ ហើយទើបលោក Pao Ploy បានលើកយកបទចម្រៀងមួយបទនេះ មកច្រៀង Cover ប៉ុន្តែស្ដាប់ទៅពិតជាពិរោះមិនចេញម្ចាស់ដើមប៉ុន្មានឡើយ ។

ចង់ដឹងថា «คำแพง» ដែលបកស្រាយដោយលោក Pao Ploy ពិរោះប៉ុនណា សូមទស្សនាការង្ហាញខាងក្រោមនេះទាំងអស់គ្នា : សហការី KBN